ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានអ្វីកើតឡើងលើសក់របស់អ្នក ក្រោយផ្តាច់កាហ្វេ?

2 ឆ្នាំ មុន

យើងភាគច្រើនបានគិតដល់ការឈប់ផឹកកាហ្វេនៅចំណុចណាមួយក្នុងជីវិតរបស់យើង។ អ្នកខ្លះចង់ផ្តាច់វាដោយសារតែចង់សន្សំលុយ ឯអ្នកខ្លះទៀតខ្លាចញៀនកាន់តែខ្លាំងនៅថ្ងៃក្រោយ។ ប្រសិនបើអ្នកកំពុងតែចង់ផ្តាច់កាហ្វេ ថ្ងៃនេះអ្នកនឹងអាចមានភាពស្ទាក់ស្ទើរក្នុងការផ្តាច់ ព្រោះយើងនឹងលើកយកពីស្ថានភាពមិនល្អនៃសុខភាពសក់របស់អ្នក ក្រោយពីអ្នកផ្តាច់កាហ្វេ។ ១. ការលូតលាស់សក់របស់អ្នកអាចនឹងថយចុះ ប្រសិនបើអ្នកព្យាយាមបណ្តុះសក់របស់អ្នកអោយបានលឿន…

យើងភាគច្រើនបានគិតដល់ការឈប់ផឹកកាហ្វេនៅចំណុចណាមួយក្នុងជីវិតរបស់យើង។ អ្នកខ្លះចង់ផ្តាច់វាដោយសារតែចង់សន្សំលុយ ឯអ្នកខ្លះទៀតខ្លាចញៀនកាន់តែខ្លាំងនៅថ្ងៃក្រោយ។ ប្រសិនបើអ្នកកំពុងតែចង់ផ្តាច់កាហ្វេ ថ្ងៃនេះអ្នកនឹងអាចមានភាពស្ទាក់ស្ទើរក្នុងការផ្តាច់ ព្រោះយើងនឹងលើកយកពីស្ថានភាពមិនល្អនៃសុខភាពសក់របស់អ្នក ក្រោយពីអ្នកផ្តាច់កាហ្វេ។

១. ការលូតលាស់សក់របស់អ្នកអាចនឹងថយចុះ

ប្រសិនបើអ្នកព្យាយាមបណ្តុះសក់របស់អ្នកអោយបានលឿន ការទទួលទានកាហ្វេមួយថ្ងៃមួយកែវ ពិតជាអាចជួយអ្នកអោយមានសក់វែងជាងមុន។ ជាតិកាហ្វេអ៊ីនទៅទប់ស្កាត់សារធាតុម្យ៉ាងដែលធ្វើឱ្យសក់ជ្រុះ ហៅថា ឌីអ៊ីដ្រូតេស្តូស្តេរ៉ូន (Dihydrotestosterone)។ វាក៏ជួយដល់កោសិកាសក់ក្នុងការផលិតសមាសធាតុសរីរាង្គបន្ថែមដែលជួយសក់នៅពេលវាស្ថិតក្នុងដំណាក់កាលលូតលាស់សកម្មផងដែរ។

២. សក់របស់អ្នកអាចបាត់បង់ពន្លឺចែងចាំង

ខណៈដែលការលាបសេរ៉ូមនិងក្រែមបន្ទន់សក់ អាចជួយអ្នកឱ្យសក់រស់ឡើងវិញបានវាផ្តល់នូវលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ។ ក្រៅពីអត្ថប្រយោជន៍សុខភាពជាច្រើនទៀត ការផឹកកាហ្វេក៏អាចជួយឱ្យសក់មានភាពរលោងផងដែរ។ នេះក៏ដោយសារតែជាតិកាហ្វេអ៊ីនបង្កើនចរាចរឈាម និង ផ្តល់សារធាតុចិញ្ចឹមដល់គល់សក់ ធ្វើឱ្យសរសៃសក់របស់អ្នករលោងដូចធម្មជាតិ។

៣. សក់របស់អ្នកនឹងកន្ទ្រើងពិបាកធ្វើម៉ូត

ក្រៅពីធ្វើឱ្យសក់កាន់តែរឹងមាំនិងភ្លឺចែងចាំង ជាតិកាហ្វេអ៊ីនអាចជួយអ្នកក្នុងការធ្វើសក់ដែលមិនងាយជំពាក់ កន្ទ្រើងពិបាកធ្វើម៉ូត។ នៅពេលដែលសក់ទទួលបានវីតាមីននិងសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់ វានឹងធ្វើឱ្យសក់របស់អ្នកមានភាពអាចគ្រប់គ្រងបាននិងងាយធ្វើម៉ូត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ