ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេទ្យសត្វ បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ៥ ក្នុង​ក្រុង​សៀមរាប​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ មន្ដ្រី​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចុះ​អន្តរាគមន៍ បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​មណ្ឌល ច​ត្តា​ឡី​ស័ក​ធំៗ ចំនួន​៥…

​ខេត្តសៀមរាប​៖ មន្ដ្រី​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចុះ​អន្តរាគមន៍ បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​មណ្ឌល ច​ត្តា​ឡី​ស័ក​ធំៗ ចំនួន​៥ ក្នុង​ក្រុង​សៀមរាប​។​

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​នេះ ថា ដោយ​យោងតាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចុះ​អន្តរាគមន៍​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​ក្រុង​សៀមរាប ចំនួន ៥ ទីតាំង គឺ​នៅ​សាលា​វិទ្យាល័យ​សម្តេចឪ នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ សាលា​គរុកោសល្យ និង​វិ​ក្រិ​ត្យ​ការ​ខេត្ត នៅ​សាលា​វិទ្យាល័យ​អង្គរ និង​នៅ​សាលា​វិទ្យាល័យ ១០ មករា ១៩៧៩​។​

​លោក​បន្តថា ក្នុង​ការចុះ​បាញ់សម្លាប់​មេរោគ នោះ ក្រុមការងារ បាន​បាញ់​អស់​ជាង ១០០០​លីត្រ​។ ការបាញ់​ថ្នាំ បាន​ផ្តោត នៅ​កន្លែង​បរិវេណ​ជុំវិញ​អាគារ តាម​បន្ទប់​ជាន់​ក្រោម កាំជណ្តើរ បន្ទប់ទឹក​រួម ក​នែ្ល​ង លេង​កីឡា បង់​អង្គុយលេង ក​នែ្ល​ង​ហាល​សំលៀកបំពាក់ ក​នែ្ល​ង​ចោល​សំរាម និង​រោង​យក​សំណាក​វិភាគ​។​

​លោក​បញ្ជាក់ទៀតថា គួរ​មានការ​ណែនាំ​បន្ថែម​ពី​វិធានការ​អនាម័យ និង​ជីវ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​តាម​បន្ទប់​នីមួយៗ ពិសេស​នៅតាម​បន្ទប់ទឹក និង​ថង់​សំរាម (​មាន​ថ្នាំ​សម្លាប់​មេរោគ​តាម​បន្ទប់​)​។​

​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ និង​យកចិត្តទុកដាក់​ពី​សំណាក់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ព្រមទាំង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមការងារ​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ៥ នៅក្នុង​ក្រុង​សៀមរាប​។​

​លោក​បន្តថា សូម​បងប្អូន​ទាំងអស់ បន្ត​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល គឺ​៣​កុំ និង​៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ជំងឺ​កូ​វីដ​.១៩ បំប្លែង​ថ្មី ដែល​តា (delta) នេះ​តែម្តង​៕ ច័ន្ទ រស្មី​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ