ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានីភ្នំពេញ អាចគ្រប់គ្រង ដែលតា តែនៅបង្កើនការតាមដាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្តតាមដានលើពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩  បំប្លែងថ្មី ដែលតា បន្ថែមទៀត ទោះបីក្រោយធ្វើតេស្តរហ័ស លើអ្នកសង្ស័យអវិជ្ជមានក៏ដោយ។ វិធានការនេះ…

រាជធានី​ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្តតាមដានលើពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩  បំប្លែងថ្មី ដែលតា បន្ថែមទៀត ទោះបីក្រោយធ្វើតេស្តរហ័ស លើអ្នកសង្ស័យអវិជ្ជមានក៏ដោយ។ វិធានការនេះ ដើម្បីធានាសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ក្នុងសហគមន៍ កុំឲ្យឆ្លងជំងឺដ៏កាចសាវហាវនេះ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រោយពីមានអ្នកជំងឺកូវីដ-១៩ ប្រភេទ ដែលតា បានចូលទៅទិញឥវ៉ាន់ នៅផ្សារដើមគ​ ក៏ដូចជាទីតាំងមួយចំនួននោះអាជ្ញាធររាជធានីភ្នំពេញ បានបិទជាបន្ទាន់​នូវទីតាំង ដែលពាក់ព័ន្ធនោះ ហើយក៏ណែនាំអាជីវករ និងអ្នកសង្ស័យទាំងអស់ ទៅធ្វើតេស្តរហ័សភ្លាមៗ ដើម្បីស្វែងរកមេរោគ​ដ៏កាចសាហាវនោះឲ្យបានទាន់ពេលវេលា កុំឲ្យរាលដាល ទៅអ្នកដទៃ ខណ:វីរុសបំប្លែងថ្មី ប្រភេទដែលតា​នេះ មាន​លទ្ធភាពចម្លងលឿនជាងមេរោគផ្សេងទៀត។

លោក បន្តថា ជាលទ្ធផល អ្នកសង្ស័យទាំងអស់នោះ សុទ្ធតែអវិជ្ជមានទាំងអស់ ដែលបង្ហាញឲ្យ​ឃើញថា ស្ថានភាពនៅ​ពេលនេះ គឺអាជ្ញា​ធរអាចគ្រប់គ្រងការឆ្លងមេរោគដែលតានេះ បានល្អប្រសើរ​។

លោកបន្តទៀតថា ទោះបីជាប្រជាពលរដ្ឋទាំងអស់នោះ មិនឆ្លងមេរោគបំប្លែងថ្មីដែលតា​ក៏ដោយ ក៏អាជ្ញាធរ នៅតែបន្ត​យកចិត្តទុកដាក់ត្រួតពិនិត្យ និងបិទខ្ទប់រាល់ទីតាំង ដែលសង្ស័យជាបន្តបន្ទាប់ ពិសេសហាមឃាត់ការចេញចូល​របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ ដែលមានហានិភ័យ រយ:ពេល ១៤ថ្ងៃ ដើម្បីកាត់ផ្តាច់ខ្សែ​ចម្លងមេរោគបំប្លែងថ្មីនេះ កុំឲ្យរាលដាលទៅអ្នកដទៃ។ ​

លោក​បញ្ជាក់​ថា​ “ស្ថានភាពឥឡូវនេះ យើងអាចគ្រប់គ្រងមេរោគដែលតានេះ ដោយមិនគួរឲ្យមានការព្រួយបារម្ភទេ ប៉ុន្តែស្ថិត​នៅ​ក្នុងការមិនទាន់ទៅដល់បន្តទៀត ដោយយើងបានចាត់ឲ្យមានការរុករកអ្នកប៉ះពាល់តាំងពីម្សិលមិញ រហូតដល់ឥឡូវនេះ យើងឃើញថា ការយកសំណាក់នៅផ្សារដើមគ និងទីតាំងមួយចំនួន ដែលអ្នកជំងឺចូលទៅនេះ យើងពុំទាន់មានលឺ​អ្នកណា​ឆ្លងមេរោគ ដែលតា មួយទេ។ អ៊ីចឹងមានន័យថា យើងអាចគ្រប់គ្រងអ្នកជំងឺដែលតា នឹងបាន តែយើងបន្តតាមដានបន្តទៀត ខ្លាចយើងខ្វះខាត ដោយចំណុចណាមួយ ចឹងយើងបន្តយកចិត្តទុកដាក់ ដោយមិនមានការធ្វេសប្រហែសណាមួយទេ”។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១​មីនា ដល់ថ្ងៃទី៣សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជាមានវីរុស​កូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន ២៦០នាក់ ខណ:​មានអ្នកឆ្លងមេរោគបំប្លែងថ្មីនេះ នៅភ្នំពេញ ចំនួន ១០ករណីហើយ។ រហូតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានបិទជាបណ្តោះអាសន្ន​នូវតំបន់មួយចំនួន ក្នុងខណ្ឌចំនួន៣ ដែលជាប់ពាក់ព័ន្ធ​នឹងអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា ក្នុងនោះ មាន១.ខណ្ឌទួលគោក , ២.ខណ្ឌឫស្សីកែវ និង៣.ខណ្ឌពោធិ៍សែនជ័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ