ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​វូ​ហាន​សម្រុក​ទិញ​​អី​​វ៉ា​ន់​ស្តុក​ទុក បន្ទាប់​ពី​បារម្ភ​​ការ​បិទ​ខ្ទប់​ទីក្រុង​ជា​ថ្មី

2 ឆ្នាំ មុន

ចិន ៖ ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន បាន​នាំ​គ្នា​សម្រុក​ទិញ​អី​​វ៉ា​ន់​នៅ​តាម​ហាង​តូច​ធំ​ទាំងអស់​មក​ស្តុក​ទុក ក្រោយ​

ចិន ៖ ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន បាន​នាំ​គ្នា​សម្រុក​ទិញ​អី​​វ៉ា​ន់​នៅ​តាម​ហាង​តូច​ធំ​ទាំងអស់​មក​ស្តុក​ទុក ក្រោយ​មានការ​ភ័យ​ខ្លាច​ថា ទីក្រុង​នឹង​ប្រឈម​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំសារ​ជា​ថ្មី​ៗ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​វីរុស​កូ​វី​ដ​១៩​។

ការ​ភ័.យ​ខ្លាច​កើតឡើង បន្ទាប់​ពី​អាជ្ញាធរ​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃ​ទី​៣ ខែសីហា បាន​ប្រកាស​ថា នឹង​ធ្វើតេស្ត​សំណាក​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ទីក្រុង​មួយ​នេះ បន្ទាប់​ពី​រក​ឃើញ​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន ៧​ករណី​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ លើ​កម្មករ​ចំណាកស្រុក​។ ដែល​ការ​ផ្ទុះ​លើក​នេះ ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ខ្លួន Delta ផង​ដែរ​។

រូបភាព​ជា​ច្រើន​ត្រូវ​បាន​ចែករំលែក​បង្ហាញ​ពី​សកម្មភាព​ប្រជាជន​ទីក្រុង​វូ​ហាន សម្រុក​ទៅ​ទិញ​ទំនិញ និង​គ្រឿង​បរិភោគ​គ្រប់មុខ​នៅ​តាម​បណ្តា​ផ្សារ និង​ហាង​ទំនិញ​តូច​ធំ​ទាំងអស់ នៅ​ក្នុង​ទីក្រុង​មាន​ប្រជាជន​ជាង​១១​លាន​នាក់ ដែល​ជា​កន្លែង​ចាប់ផ្តើម​ដំបូង​បំផុត​នៃ​ការ​ផ្ទុះ​ឡើង​វីរុស​កូ​វី​ដ​១៩ កាលពី​ចុងឆ្នាំ​២០១៩​។

សូម​ជម្រាប​ជូន​ថា ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣ ខែសីហា បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សហគមន៍​ថ្មី​ចំនួន​៦១​ករណី​។ ដែល​ជា​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​មក​។ ខណៈ​ការ​ផ្ទុះ​វីរុស​បំប្លែង​ខ្លួន Delta បាន​ទៅ​ដល់ទី​ក្រុង​ជា​ច្រើន​។ បន្ទាប់​ពី​ការ​ឆ្លង​ដំបូង​ក្នុង​ចំណោម​អ្នក​បោសសំអាត​នៅ​ឯ​ព្រ​លាន​យន្តហោះ​ក្នុង​ទីក្រុង​ណា​ន​ជី​ង ដែល​បាន​បង្ក​ឱ្យ​មាន​ករណី​ឆ្លង​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​នៅ​ទូ​ទាំង​ប្រទេស​ជា​បន្តបន្ទាប់​៕ (​ដកស្រង់​ចេញពី The Sun និង France24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ