ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ​វិល​ត្រឡប់​មក​ចិន​វិញ​ ក្រោយ​ទប់​ជាប់​បាន​​ច្រើន​ខែ

2 ឆ្នាំ មុន

ក្រោយ​ទប់​ជាប់​ច្រើន​ខែ​វីរុស​កូ​វី​ដ​-១៩​ពេល​នេះ​បាន​វិល​ត្រឡប់​មក​ចិន​វិញ​។ អ្នក​ឆ្លង​ថ្មី​ច្រើន​រយ​នាក់​ត្រូវ​បាន​រក​ឃើញ ក្នុង​ទីក្រុង​១២​របស់​ប្រទេស ក្នុង​នោះ​មាន

ប្រទេស​ចិន ៖ ក្រោយ​ទប់​ជាប់​ច្រើន​ខែ​វីរុស​កូ​វី​ដ​-១៩​ពេល​នេះ​បាន​វិល​ត្រឡប់​មក​ចិន​វិញ​។ អ្នក​ឆ្លង​ថ្មី​ច្រើន​រយ​នាក់​ត្រូវ​បាន​រក​ឃើញ ក្នុង​ទីក្រុង​១២​របស់​ប្រទេស ក្នុង​នោះ​មាន​ក្រុង​វូ​ហាន ជា​ប្រភព​ដើម​នៃ​ការ​ឆ្លង​វីរុស​នោះ​ផង​ដែរ​។

ចាប់តាំងពី​ថ្ងៃ​ទី​៣​សីហា​មក អាជ្ញាធរ​ចិន​បាន​លើក​ផែនការ​ដ៏​ធំ​នៃ​ការ​ធ្វើតេស្ត ពិសេស​ចំពោះ​ពលរដ្ឋ​ក្រុង​វូ​ហាន​ទាំង​១១​លាន​នាក់​។ វីរុស​មិន​បាន​លេច​ជា​ថ្មី​មុនគេ​នៅ​ក្រុង​វូ​ហាន​ឡើយ តែ​ពី​ក្រុង​ណា​ន​គី​ន​មក​។ បណ្ដា​អ្នក​ឆ្លង​វីរុស​ប្រភេទ​DELTA ត្រូវ​បាន​រក​ឃើញ​កាលពី​ខែ​មុន ក្នុង​ព្រ​លាន​យន្តហោះ​ក្រុង​ណា​ន​គី​ន ដែល​នៅ​ទីនោះ​បុគ្គលិក​ផ្នែក​ថែរក្សា​និង​ជួសជុល​យន្តហោះ ធ្វើការ​លើ​យន្តហោះ​១​គ្រឿង​ហោះ​មក​ពី​រុ​ស្ស៊ីបាន​ឆ្លង​។

ចាប់តាំងពី​ពេល​នោះ​មក វីរុស​បាន​ឆ្លង​រាលដាល​ក្នុង​ប្រទេស ។ ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​៤០០​នាក់ តាំងពី​ពាក់​ខែកក្កដា​មក ការ​វិល​ត្រឡប់​នៃ​វីរុស​នេះ នៅ​មាន​កម្រិត​ខ្លាំង​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ ប្រទេស​ដទៃ​ៗ​ទៀត​។ ទោះបី​យ៉ាងណា​ខេត្ត​ចំនួន​១២​រង​ការ​ប៉ះពាល់​ដោយ​រលក​ឆ្លង​ថ្មី​នេះ ក្នុង​នោះ​មាន​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។ ក្រុង​ប៉េ​កាំ​ង​បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្លួន កុំ​ឲ្យ​ចេញពី​ក្រុង លើកលែងតែ​ករណី​ចាំបាច់​បំផុត​។ ប្រឈម​មុខ​នឹង​រលក​ឆ្លង​ថ្មី ចិន​បាន​ចាត់​បណ្ដា​វិធានការ​ម៉ឺង​ម៉ាត់ ដូច​គ្នា​នឹង​បណ្ដា​វិធានការ កាលពីដើម​ឆ្នាំ​២០២០ ជាមួយ​ការ​បិទ​ខ្ទប់​ទីក្រុង​មួយ​ចំនួន កម្រិត​ការ​ដើរហើរ​និង​ការ​ធ្វើតេស្ត​ជា​ទូទៅ​។

ប្រទេស​ចិន​ក្នុង​ការ​ទប់ទល់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ បាន​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស ដោយ​មក​ទល់​ពេល​នេះ​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ខ្លួន បាន​ជាង​១,៦៩​ពាន់​លាន​ដូ​ស​ហើយ​។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង ពលរដ្ឋ​សហភាព​អឺរ៉ុប​ជាង​ពាក់កណ្ដាល​ហើយ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។ យោង​តាម​ការ​គណនា​របស់​AFP​ថា មនុស្ស​ប្រមាណ​ជា​២២៣,៨​លាន​នាក់​ដែល​រស់នៅ​ក្នុង​សហភាព​អឹ​រ៉ុ​ប បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាងតិច​២​ដូ​ស​និង​ចាក់​១​ដូ​ស​ក្រោយ​ការ​ព្យាបាល​ជា​ពី​កូ​វី​ដ​-១៩ ឬ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កំណត់​ត្រឹម​១​ដូ​ស ដែល​តួលេខ​នោះ​តំណាង​ឲ្យ​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​សហភាព​អឹ​រ៉ុ​ប​។

ក្រុង​ញូ​វ​យ៉​ក​ជា​ក្រុង​ធំ​បំផុត​មួយ​របស់​អា​មេ​រិ​ក ក្លាយជា​ទីក្រុង​ដំបូង​គេ​ដែល​តម្រូវ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ជា​កា​រត​ព្វ​កិច្ច សម្រាប់​គ្រប់​និយោជិត​និង​ភ្ញៀវ​របស់​បណ្ដា​ភោជនីយដ្ឋាន ក្លឹ​ប​កីឡា​និង​ហាង​នានា ខណៈ​អា​មេ​រិ​ក​កំពុង​តែ​តស៊ូ​ប្រឆាំង​វីរុស​ប្រភេទ​DELTA៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ