ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​គាថា​ដែល​មាន​ន័យ​ជ្រៅ​ទៅ​ក្នុង​ជីវិត

2 ឆ្នាំ មុន

វិញ្ញូ​ជន​តែង​ពិចារណា​នូវ​មាគ៌ា​នៃ​គាថា​ទាំង​ពីរ​នេះ​ជា​រឿយ​ៗ​ដើម្បី​ដាក់ចុះ​នូវ​អាជ្ញា​នៃ​ការ​ប្រកាន់​មាំ ដូច​ជា​ប្រកាន់​ថា រូប​កាយ​នេះ​ជា​របស់​អញ តែ​តាម​ពិត​វា​គ្រាន់តែ​ជា​របស់​អនត្តា​រមែង​បែកធ្លាយ​ទៅ​ជា​ធម្មតា ។ សូម​ពិចារណា​នូវ​គាថា​ខាងក្រោម​នេះ​ដូច​តទៅ​៖ កាយ​នេះ​មិន​នៅ​យូរ​ប៉ុន្មាន​ឡើយ តែ​មាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ ជា​កាយ​គឺ​គេ​បោះបង់​ចោល ក៏​នឹង​ដេក​សង្កត់​នៅ​លើ​ផែនដី…

វិញ្ញូ​ជន​តែង​ពិចារណា​នូវ​មាគ៌ា​នៃ​គាថា​ទាំង​ពីរ​នេះ​ជា​រឿយ​ៗ​ដើម្បី​ដាក់ចុះ​នូវ​អាជ្ញា​នៃ​ការ​ប្រកាន់​មាំ ដូច​ជា​ប្រកាន់​ថា រូប​កាយ​នេះ​ជា​របស់​អញ តែ​តាម​ពិត​វា​គ្រាន់តែ​ជា​របស់​អនត្តា​រមែង​បែកធ្លាយ​ទៅ​ជា​ធម្មតា ។ សូម​ពិចារណា​នូវ​គាថា​ខាងក្រោម​នេះ​ដូច​តទៅ​៖

កាយ​នេះ​មិន​នៅ​យូរ​ប៉ុន្មាន​ឡើយ តែ​មាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ ជា​កាយ​គឺ​គេ​បោះបង់​ចោល ក៏​នឹង​ដេក​សង្កត់​នៅ​លើ​ផែនដី ដូច​ជា​អង្កត់ឧស​រក​ប្រយោជន៍​គ្មាន ។

ចោរ​ឃើញ​ចោរ ឬ​មនុស្ស​មាន​ពៀរ​ឃើញ​មនុស្ស​ដែល​មាន​ពៀរ​នឹង​គ្នា​ហើយ គប្បី​ធ្វើ​នូវ​សេចក្ដី​វិនាស​អន្តរាយ ហិនហោ​ច​ណាមួយ​ដល់​គ្នា​នឹង​គ្នា​មិន​ខាន​ឡើយ​, ឯ​ចិត្ត​ដែល​បុគ្គល​តម្កល់​ទុក​ខុស​ហើយ គប្បី​ធ្វើ​បុគ្គល​នោះ​ឱ្យ​អាក្រក់​លើស​ជា​ង​សេចក្ដី​វិនាស​ដែល​ពួក​ចោរ និង​មនុស្ស​មាន​ពៀរ​វេរា​ធ្វើ​ដល់​គ្នា​ទៅ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ