ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋមិនយល់ដឹងពីការទុកដាក់សំរាម ឬគ្មានធុងសំរាមសាធារណគ្រប់គ្រាន់ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅតាមផ្លូវសាធារណក្នុងរាជធានីភ្នំពេញ គេនៅតែសង្កេតឃើញសំរាមនៅពាសវាលពាសកាល ជាដដែល និងច្រើនកន្លែង ។ សំរាមដែលជាកាកសំណល់អាហារ ជាស្បោងផ្លាស្ទិក កំប៉ុងភេជ្ជៈ…

រាជធានីភ្នំពេញ ៖ នៅតាមផ្លូវសាធារណក្នុងរាជធានីភ្នំពេញ គេនៅតែសង្កេតឃើញសំរាមនៅពាសវាលពាសកាល ជាដដែល និងច្រើនកន្លែង ។ សំរាមដែលជាកាកសំណល់អាហារ ជាស្បោងផ្លាស្ទិក កំប៉ុងភេជ្ជៈ ត្រូវបានទុកដាក់គ្មានរបៀប រហូតមានសត្វរ៉ុយរោម មានក្លិនស្អុយរលួយ នៅលើដងផ្លូវ ដែលបង្ហាញពីភាពខ្វះអនាម័យ គ្មានសណ្តាប់ធ្លាប់មួយផ្នែក របស់រាជធានីភ្នំពេញ និយាយជារួមដល់ពលរដ្ឋតែម្តង ។

នៅពេលឃើញសំរាមនៅតាមទីសធារណបែបនេះ មានសំណួរលើកឡើងថា តើពលរដ្ឋពុំយល់ដឹងពីការទុកដាក់សំរាមឬ ? ហេតុអ្វីបានជាពលរដ្ឋមិនយល់ចូលចិត្តលើកកម្ពស់សោភ័ណភាពទីក្រុងបែបនេះ ឬមួយនៅតាមទីសាធារណៈខ្វះធុងសំរាមឲ្យពលរដ្ឋចោលសំរាម ឬយ៉ាងណា ?  ការទុកដាក់សំរាម គឺជារឿងសំខាន់ណាស់ដែលមិនត្រូវមើលរំលងឡើយ វាជាសោភ័ណទីក្រុង ជាកិត្តិយសសប្រទេសជាតិ សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ។ មួយផ្នែកសំរាមនាំឲ្យកកស្ទះលូ ធ្វើឱ្យទឹកភ្លៀងលិចទីក្រុងផងដែរ ។ 

ពលរដ្ឋម្នាក់នៅភ្នំពេញ ម្តុំអូរបែកក្អម ឲ្យដឹងថា គាត់បានឃើញសំរាមត្រូវគេយកមកបោះចោលតាមចិញ្ជើមផ្លូវនៅពេលយប់ និងពេលជិតភ្លឺ ។ អ្នកស្រីមិនលាក់លៀមនោះទេថា អ្នកយកសំរាមមកបោះចោលដោយគ្មានរបៀបភាគច្រើនជាអ្នកលក់បន្លែ ។ ជាមួយគ្នានេះគាត់បានសង្កេតឃើញថា នៅតាមផ្លូវ សួនច្បារសាធារណៈ ពុំសូវមានធុងសំរាមឲ្យពលរដ្ឋបោះចោលកាកសំណល់នោះឡើយ ។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤ លានតោន ក្នុងនោះ ៦៥% ជាសំណល់សិររីរាង្គ និងប្រមាណ ២០% ជាសំណល់ប្លាស្ទិក ។ ដើម្បីអនាម័យ និងសោភ័ណភាពទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន ៣ ចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាម ចាប់ពីដើមខែឧសភា ឆ្នាំ ២០២១ មក ដែលមុននេះក្នុងក្រុងភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមតែមួយប៉ុណ្ណោះ ៕  ដោយ ៖ សុចាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ