ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា​ប្រទាល​ត្រជាក់​ដាំ​ទៅ​បែក​គុ​ម្ភ​នឹង​នាំ​មាស​នាំ​ប្រាក់​ចូល​ផ្ទះ

2 ឆ្នាំ មុន

តាំងពី​បរម​បុរាណ​មក អ្នកជំនួញ​ខ្មែ​កាត់​ចិន​តែង​ជឿជាក់​លើ​អប្បិយ​ជំនឿ​នាំ​លាភ​នាំ​សំណាង​នាំ​ទ្រព្យសម្បត្តិ​នៃ​រុក្ខជាតិ​ដែល​ដាំ​ក្នុងផ្ទះ ដែល​ជំនឿ​នេះ​នៅ​តែ​បន្ត​រហូត​មក​ដល់​សម័យ​ទំនើប​នេះ ហើយ​មាន​សភាព​ខ្លាំងក្លា​ជាង​សម័យ​មុន​ទៀត​ផង ដោយ​ពួក​គេ​ជឿ​ថា ពពួក​រុក្ខជាតិ​នាំ​លាភ​សំណាង​មួយ​ចំនួន​វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ស្មារតី និង​រាសី​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ជំរុញ​សុខភាព​របស់​អ្នក​ដាំ​ផង​ដែរ ដោយសារ​តែ​សមត្ថភាព​ស្រូប​យក​ខ្យល់​កខ្វក់​នៅ​ជុំវិញ​ផ្ទះ​របស់​ពួក​វា ។…

តាំងពី​បរម​បុរាណ​មក អ្នកជំនួញ​ខ្មែ​កាត់​ចិន​តែង​ជឿជាក់​លើ​អប្បិយ​ជំនឿ​នាំ​លាភ​នាំ​សំណាង​នាំ​ទ្រព្យសម្បត្តិ​នៃ​រុក្ខជាតិ​ដែល​ដាំ​ក្នុងផ្ទះ ដែល​ជំនឿ​នេះ​នៅ​តែ​បន្ត​រហូត​មក​ដល់​សម័យ​ទំនើប​នេះ ហើយ​មាន​សភាព​ខ្លាំងក្លា​ជាង​សម័យ​មុន​ទៀត​ផង ដោយ​ពួក​គេ​ជឿ​ថា ពពួក​រុក្ខជាតិ​នាំ​លាភ​សំណាង​មួយ​ចំនួន​វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ស្មារតី និង​រាសី​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ជំរុញ​សុខភាព​របស់​អ្នក​ដាំ​ផង​ដែរ ដោយសារ​តែ​សមត្ថភាព​ស្រូប​យក​ខ្យល់​កខ្វក់​នៅ​ជុំវិញ​ផ្ទះ​របស់​ពួក​វា ។

ប្រទាល​ត្រជាក់​ត្រូវ​បាន​ម​ជ្ឈ​ម​ដ្ឋា​ន​ខ្មែរ​កាត់​ចិន​ដែល​ជឿ​ងប់​ង​ល់​លើ​អប្បិយ​ជំនឿ​នោះ​យល់​ឃើញ​ថា ជា​រុក្ខជាតិ​នាំ​លាភ នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​។ អប្បិយ​ជំនឿ​នេះ​ត្រូវ​បាន​ប្រណិប័តន៍​ជា​យូរ​មក​ហើយ​ក្នុង​សង្គម​កូន​ខ្មែរ​កាត់​ចិន ហើយ​ពួក​គេ​ជឿ​ថា ប្រសិនបើ​ប្រទាល​ត្រជាក់​នេះ​ដុះ​បែក​គុ​ម្ភ​នៅ​ពេល​ណា នោះ​មាសប្រាក់​កែវកង​នឹង​រឹតតែ​ហូរ​ចូល​ផ្ទះ​របស់​ពួក​គេ​កាន់តែ​សម្បូរហូរហៀរ ។

ប្រទាល​ត្រជាក់​វា​ជា​រុក្ខជាតិ​ជួយ​ជំរុញ​ស្មារតី​ខ្មែរ​កាត់​ចិន​ឱ្យ​ខិតខំ​ប្រឹងប្រែង​រកស៊ី​សព្វ​កិច្ចការ​មិន​មាន​ថ្ងៃ​សម្រាក​ឡើ​យ​ព្រោះតែ​មាសប្រាក់​សម្បូរ​ហូរ​ចូល ហើយ​ជា​ពិសេស​នោះ វា​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ​ដោយ​មិនបាច់​ថែទាំ​ក៏​ដុះ​លូតលាស់​បាន​ល្អ ហើយ​អាច​ដាំ​វា​ក្នុង​ផើង​ទុក​ក្នុង​ម្លប់ ក្នុងផ្ទះ​ក៏​រឹតតែ​ពិសេស ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ