ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានសោះ ការផឹកទឹកជួយសម្រកទម្ងន់!

2 ឆ្នាំ មុន

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកហាត់ប្រាណ ចូលចិត្តទទួលទានទឹកច្រើនៗបែបនេះ? ជាការពិត នេះក៏ព្រោះតែ ការទទួលទានទឹកឱ្យបានច្រើន អាចជួយឱ្យអ្នកស្រកទម្ងន់។ នេះដោយសារតែទឹកអាចបង្កើនការឆ្អែត និង ជម្រុញល្បឿនរំលាយអាហាររបស់អ្នក។…

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកហាត់ប្រាណ ចូលចិត្តទទួលទានទឹកច្រើនៗបែបនេះ? ជាការពិត នេះក៏ព្រោះតែ ការទទួលទានទឹកឱ្យបានច្រើន អាចជួយឱ្យអ្នកស្រកទម្ងន់។ នេះដោយសារតែទឹកអាចបង្កើនការឆ្អែត និង ជម្រុញល្បឿនរំលាយអាហាររបស់អ្នក។

ភ័ស្តុតាងមួយចំនួនបានបង្ហាញថា ការបង្កើនការទទួលទានទឹក អាចជួយដល់ការសម្រកទម្ងន់ ដោយបង្កើនចំនួនកាឡូរីដែលអ្នកដុតជារៀងរាល់ថ្ងៃ។

ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០១៣ លើស្ត្រីវ័យក្មេងចំនួន ៥០នាក់ ដែលមានទំងន់លើសបានបង្ហាញថា ការផឹកទឹក ៥០០មីលីលីត្រ ៣ដងក្នុងមួយថ្ងៃ មុនពេលញ៉ាំអាហារ រយៈពេល ៨សប្តាហ៍ បាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នូវទម្ងន់រាងកាយ និងខ្លាញ់ក្នុងរាងកាយ បើប្រៀបធៀបនឹងការវាស់ស្ទង់មុនការសិក្សា។

ពេលវេលាក៏សំខាន់ដែរ។ ការទទួលទានទឹកកន្លះម៉ោងមុនពេលញ៉ាំអាហារ គឺមានប្រសិទ្ធភាពបំផុត។ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតជាងមុន ដូច្នេះអ្នកញ៉ាំកាឡូរីតិច។

នៅក្នុងការសិក្សាមួយ អ្នកតមអាហារ ដែលផឹកទឹក ០.៥លីត្រ មុនពេលញ៉ាំអាហារ បានស្រកទំងន់៤៤% ក្នុងរយៈពេល ១២សប្តាហ៍ ជាងអ្នកតមអាហារ ដែលមិនបានផឹកទឹកមុនពេលញ៉ាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ