ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ ​៖ ភាគហ៊ុន​អាស៊ី​ធ្លាក់​ចុះ ខណៈ​មេរោគ​ប្រភេទ​ថ្មី ដែល​តា​ កំពុង​រីក​រាលដាល

2 ឆ្នាំ មុន

ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ ដោយសារ​ការ​ប្រែប្រួល​នៃ​ជំងឺ​រាតត្បាត​ covid ថ្មី (Delta coronavirus) បាន​រីក​រាលដាល​ក្នុង​តំបន់ ហើយ​អាជ្ញាធរ​ចិន បាន​ក្រើន​រំ​ឮ​ក​ផង​ដែរឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដែល​នេះ​ទំនងជា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ទំនុកចិត្ត​វិនិយោគិន…

ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ ដោយសារ​ការ​ប្រែប្រួល​នៃ​ជំងឺ​រាតត្បាត​ covid ថ្មី (Delta coronavirus) បាន​រីក​រាលដាល​ក្នុង​តំបន់ ហើយ​អាជ្ញាធរ​ចិន បាន​ក្រើន​រំ​ឮ​ក​ផង​ដែរឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដែល​នេះ​ទំនងជា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ទំនុកចិត្ត​វិនិយោគិន ​។ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័​រ កាលពី​ថ្ងៃ​ទី ​៣ ខែសីហា ឆ្នាំ​ ២០២១ បាន​បន្ត​ថា ពាណិជ្ជកម្ម​នៅ​អាស៊ី កំពុង​ប្រឈម​មុខ នឹង​ការ​ចុះ​ខ្សោយ​ពី Wall Street បន្ទាប់​ពី​វិនិយោគិន បាន​ពិចារណា​ពី​ផល​ប៉ះពាល់ នៃ​សេដ្ឋកិច្ច​ពិភពលោក ដោយសារ​មាន​កំណើន​ករណី​ជំងឺ​រាតត្បាត ​covid ថ្មី​កាន់តែ​ច្រើន ​។

នៅ​ក្នុង​ប្រទេស​អាស៊ី ភាគហ៊ុន​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​បាន​បង្ហាញ​ថា ប្រទេស​ជប៉ុន (.MIAPJ0000PUS) បាន​ធ្លាក់​ចុះ ០.៤០% ក្នុង​ការ​ជួញដូរ​ដំបូង​ ។ ដោយឡែក Nikkei (.N225) របស់​ជប៉ុន​បាន​ធ្លាក់​ចុះ ០.៨៥% នៅ​ក្នុង​ពាណិជ្ជកម្ម​ដំបូង​ដូច​គ្នា​ ។ ស​ន្ទ​ស្សន៍​បន្ទះ​ឈី​ប​ពណ៌​ខៀវ​របស់​ចិន (China’s blue chip index) ធ្លាក់​ចុះ ០.៨០% ខណៈស​ន្ទ​ស្សន៍ Hang Seng របស់​ហុងកុង​បាន​ធ្លាក់​ចុះ ០.៨៣% ។

ចំណែក​ប្រទេស​អូស្ត្រាលី​ ឯណោះ​វិញ ស​ន្ទ​ស្សន៍​គោល S & P/ASX200 (.AXJO) ធ្លាក់​ចុះ ០.២៥% ដោយ​បាន​ឈាន​ដល់កំណត់​ត្រា​មួយ កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ក្រុមហ៊ុន Square Inc (SQ.N) បាន​ប្រកាស​ពី​ការ​ផ្តល់​ជូន​តម្លៃ ២៩ ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​ចង់​ទិញ​ឥឡូវ​នេះ ហើយ​អាច​បង់ប្រាក់​ក្រោយ Afterpay Ltd (APT) បាន​ ។ សម្រាប់​ធនាគារ​បម្រុង​អូស្ត្រាលី ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មិន​ផ្លាស់​ប្តូរ​អត្រា​ការ​ប្រាក់ ០,១០% នោះ​ទេ ប៉ុន្តែ​បញ្ច្រាស​មក​វិញ នូវ​ការ​សម្រេច​កាត់​បន្ថយ​មូល​ប​ត្រ​បំណុលនៅ​ខែកក្កដា ដោយសារ​តែនៅ​ទីក្រុង​ស៊ី​ដ​នី និង​ប្រី​ស​បែន ត្រូវ​បាន​បិទទ្វា ព្រោះ ​ដែល​តា វាយលុក​ខ្លាំង​ពេក ​។

មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ប្រទេស​ចិន ​វិញមានការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នៃ​មេរោគ​បំ​លែង​​ថ្មី​ ដែល​តា ពី​តំបន់ឆ្នេរ​ដីគោក​ទៅ​កាន់​ទីក្រុង​ដីគោក ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង ប្រឆាំង​នឹង​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​នេះ ដើម្បី​គ្រប់គ្រង​ និង​បញ្ចៀស​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ ។

ថ្វី​ត្បិត​តែ​វិស័យ​បច្ចេកវិទ្យា​របស់​ចិន កំពុង​មាន​បញ្ហា​ក៏​ដោយ ក៏​ក្រុមហ៊ុន​ផលិត​រថយន្ត​អេ​ឡិច​ត្រូ​និក Li Auto បាន​បើក​ដំណើរការ ចុះបញ្ជី​ជា​លើក​ទី​ពីរ​របស់​ខ្លួន នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃ​អង្គារ ដែល​នឹ​ប្រើប្រាស់​ទឹកប្រាក់​រហូត​ដល់ ១,៩ ពាន់​លាន​ដុល្លារ នេះ​បើ​យោង​តាម​ឯកសារ​របស់​ក្រុមហ៊ុន ​។

សម្រាប់​ពាណិជ្ជកម្ម​ប្រេង​របស់​សហរដ្ឋអាមេរិក ​វិញ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ នៅ​ចន្លោះ ៣.៣% និង ៣.៦% ដែល​ក្រុម​អ្នកវិភាគ​របស់​ធនាគារ Commonwealth បាន​និយាយ​ថា ដោយសារ​មានការ​រាតត្បាត​ខ្លាំង​ពី​ ដែល​តា ទើប​ធ្វើ​ឱ្យ​តម្រូវការ​ប្រេង​មានការ​ធ្លាក់​ចុះ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រេង​បាន​ចាប់ផ្តើម​ឡើងថ្លៃ​បន្តិច ក្នុង​កំឡុង​ពេល​ពាណិជ្ជកម្ម​អាស៊ី​ចាប់ផ្តើម​ដំបូង​ឡើង​វិញ ​។ ប្រេង​ឆៅ​របស់​អា​មេ​រិ​ក​ឡើងថ្លៃ ០,៣១% ស្មើនឹង ៧១,៤៦ ដុល្លារ​ក្នុង​មួយ​ធុង​ ។ ប្រេង​ឆៅ​ប្រភេទ Brent មាន ០,៣២% ឡើង​ដល់ ៧៣,១៥ ដុល្លារ​ក្នុង​មួយ​ធុង ចំណែក​មាស​វិញ​បាន​ធ្លាក់​ចុះ​បន្តិច ​។ មាស​អុជ (Spot gold) ត្រូវ​បានធ្លាក់ចុះ ០,១% និងមានតម្លៃ ១៨១២.៤៣៥២ ដុល្លារអាមេរិក ក្នុង​មួយ​អោន ​៕

អត្ថបទសរសេរ ដោយ