ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដើរតួ​ធ្វើ​ជា​ភ្នាក់ងារ​ឥណ​ទាន​លេងល្បិច​ម៉ា​ស្អាត​ដាក់​ជន​រង​គ្រោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ធ្វើការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2016 ស្លាក​លេខ​សៀមរាប 1AC-6750 ដែល​បាន​តាំងខ្លួន​ប្រាប់​ប្រជាពលរដ្ឋ​ថា

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ធ្វើការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2016 ស្លាក​លេខ​សៀមរាប 1AC-6750 ដែល​បាន​តាំងខ្លួន​ប្រាប់​ប្រជាពលរដ្ឋ​ថា ខ្លួន​ឈ្មោះ ផ​ល្លី ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​កម្ចី​ប្រាក់​ធនាគារ​វឌ្ឍនៈ​ខេត្តតាកែវ ហើយ​បាន​ទៅ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ សេង សុភាព ភេទ​ស្រី អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ អស់ប្រាក់​៨,៨០០,០០០​រៀល និង​ប្រាក់​ដុល្លារ​៦០០​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​ជនសង្ស័យ​ខាងលើ​នេះ​បាន​ប្រើ​ល្បិច​ថា ឲ្យ​លុយ​ទៅ​ជន​រង​គ្រោះ​ខ្ចី​ចំនួន ១០,០០០ ដុល្លារ​អា​មេ​រិ​ក តែ​ដើម្បី​រត់ការ​ផ្ដាច់​ពី​ធនាគារ​ផ្សេង​នោះ ក្រោយមក​រូបគេ​(​ជនសង្ស័យ​)​ត្រូវ​យក​ប្រាក់​មុន​ខ្លះ ដើម្បី​ផ្ដាច់​ពី​ធនាគារ ដោយ​លើក​ទី​១ ជនសង្ស័យ​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ផ្ទាល់​ដៃ​ចំនួន ៦០០ ដុល្លារ ហើយ​ថ្ងៃ​បន្ទាប់​ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​វេរ​ប្រាក់​តាម​វី​ង​ចំនួន​៣​លើក សរុប ៨,៨០០,​រៀល ទៅ​ឲ្យ​ខ្លួន ។

ក្រោយ​ពី​បាន​ប្រាក់​នោះ​ហើយ ជនសង្ស័យ​ក៏​បាន​បិទ​ទូរស័ព្ទ​មួយ​រយៈ លុះដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ជនសង្ស័យ​ក៏​បានឱ្យ​ជន​រង​គ្រោះ​វេរ​ប្រាក់​ចំនួន ១,៨៧០, ០០០ រៀល​ទៀត ដើម្បី​បាន​ទទួល​ប្រាក់​ចំនួន ១០,០០០​ដុល្លារ​អា​មេ​រិ​ក​នោះ ។

ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោកស្នងការ និង​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​កំពុង​ជិះ​ម៉ូតូ​មាន​ភិនភាគ​ដូច​ខាងលើ ត្រង់​ចំណុច​ភូម តា​លឿ ឃុំ​ឧត្ដម​សុរិយា ស្រុក​ត្រាំកក់ នាំ​ទៅ​សាកសួរ ។

បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ឈ្មោះ ជិ សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ហង់​ហេង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី ឈ្មោះ សេង សុភាព ប្រាកដ​មែន ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ជនសង្ស័យ និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ខណៈ​ស្រុក​ទេស​កំពុង​ជួប​វិ​បត្ត​ធ្ងន់​ធ្ងរ ដោយ​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ជន​អគតិ​ដើរតួ​ធ្វើ​ជា​ភ្នាក់ងារ​ឥន្ទ​ទាន​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​រូប​នេះ ទៅ​កាន់​សាលា​ដំនូ​ង​ខេត្ត ដើម្បី​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ