ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​រក​ឃើញ​ករណី​ដំបូង​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ចេញពី​ពូជ​វីរុស «Delta»

2 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង (KDCA) បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​

កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង (KDCA) បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ករណី​វីរុស​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី Delta Plus ចំនួន​២​ករណី​ជា​លើក​ដំបូង ចំ​ពេល​ដែល​ប្រទេស​អាស៊ី​មួយ​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ឆ្លង​ទី​៤​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Reuters​។

Delta Plus គឺជា​ពូជ​នៃ​វីរុស​បំប្លែង​ខ្លួន Delta ដែល​រក​ឃើញ​ដំបូង​នៅ​ឥណ្ឌា​។ ហើយ Delta Plus ទទួល​បានការ​ផ្លាស់​ប្តូរ​ប្រូតេអ៊ីន​ឈ្មោះ​ថា K417N ដែល​មាននៅ​ក្នុង​វីរុស​បំប្លែង​ខ្លួន Beta ដែល​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ផង​ដែរ​។

របាយការណ៍​ករណី​វីរុស​បំប្លែង​ខ្លួន​ថ្មី Delta Plus មាន​តិចតួច​ណាស់​រហូត​មក​ដល់​ពេល​នេះ​។ ហើយ​ប្រទេស​មួយ​ចំនួន​តូច​រួម​ទាំង​អង់គ្លេស ព័រ​ទុ​យ​ហ្កា​ល់ និង​ឥណ្ឌា បាន​រាយការណ៍​ករណី​ខ្លះ​នៃ​វីរុស​ថ្មី​នេះ​។

KDCA បាន​ប្រាប់ Reuters ថា ករណី​ដំបូង​រក​ឃើញ​លើ​បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់ ដែល​គ្មាន​កំណត់​ត្រា​ថ្មី​ធ្វើ​ដំណើរ​ទៅ​បរទេស​ឡើយ​។ ខណៈ​សមាជិកគ្រួសារ​ម្នាក់​របស់​គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​ផង​ដែរ ប៉ុន្តែ​មិនមែន​ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី Delta Plus នោះ​ទេ​។ ដោយឡែក​ករណី​ទី​២ ត្រូវ​បាន​រក​ឃើញ​លើ​អ្នកទេសចរ​បរទេស​ម្នាក់​។

អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​ថា វ៉ាក់សាំង​ល្បី​ៗ​មាន​ប្រសិទ្ធភាព​ខ្ពស់​បង្ការ​វីរុស Delta ដែល​មានការ​ចម្លង​ឆាប់រហ័ស កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ​។ ប៉ុន្តែ​ការ​ព្រួយបារម្ភ​ថ្មី​នោះ​ថា ប្រភេទ​ថ្មី Delta Plus អាច​ប្រឆាំង​នឹង​វ៉ាក់សាំង​ទាំងនោះ​បាន​។

អ្នក​វិទ្យាសាស្ត្រ​ខ្លះ​និយាយ​ថា Delta Plus អាច​មានការ​ចម្លង​សាហា.វ​ជា​វីរុស​បំប្លែង​ខ្លួន Delta ទៅ​ទៀត​។ ហើយ​ដែល​បច្ចុប្បន្ន​ពិភពលោក​កំពុងធ្វើការ​សាកល្បង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដើម្បី​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ