ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩៖ ឆ្លង​ថ្មី និង​ស្លា​.​ប់​ថ្មី​កើនឡើង​វិញ ធៀប​ថ្ងៃ​ម្សិលមិញ

2 ឆ្នាំ មុន

​ រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា អត្រា​នៃ​ការ​ឆ្លង​សម្រាប់​ថ្ងៃ​ទី ២ ខែសីហា ករណី​ឆ្លង​កូ​វី​ដ​១៩-​ថ្មី កើន​បន្តិច តែ​ចំនួន​ស្លាប់​កើន​ច្រើន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា អត្រា​នៃ​ការ​ឆ្លង​សម្រាប់​ថ្ងៃ​ទី ២ ខែសីហា ករណី​ឆ្លង​កូ​វី​ដ​១៩-​ថ្មី កើន​បន្តិច តែ​ចំនួន​ស្លាប់​កើន​ច្រើន បើ​ធៀប​នឹង​ថ្ងៃ​ទី​១ ខែសីហា ។

តួលេខ​ឆ្លង​កូ​វី​ដ​-១៩​ថ្មី សម្រាប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១ រក​ឃើញ​ឆ្លង​ថ្មី ៥៧៧​ករណី (​កើន ១៧​ករណី​) ក្នុង​នោះ​ផង​ដែរ ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​នៅ​តែ​មាន​ចំនួន​ខ្ពស់ គឺ ២២៤ ករណី​នៃ​ករណី​ឆ្លង​ថ្មី​សរុប ។ ចំណែក​ស្លាប់​ថ្មី សម្រាប់​ថ្ងៃ​ទី ២ ខែសីហា គឹ​មាន​ចំនួន ២៩​ករណី (​កើន ៧​ករណី​ធៀប​នឹង​ថ្ងៃ​ទី ១ ខែសីហា ) និង​ជា​សះស្បើយ​ថ្មី ៦២៨​ករណី (​ថយ ១៣៥​ករណី​) ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ លើ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ ។ គិត​មក​ដល់​ពេល​បច្ចុប្បន្ន កម្ពុជា​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ កើនឡើង​ដល់ ៧៩,០៥១ នាក់ ស្លាប់​សរុប​ហក់​ឡើង​ដល់ ១៤៧១ នាក់ និង​ជា​សះស្បើយ​សរុប ៧២,១៤៥ នាក់ ៕

អត្ថបទសរសេរ ដោយ