ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលទាន​ស៊ុត​ខ្មៅ​រក​ឃើញ​ថា​អាច​ពន្យារ​អាយុ​បាន​7​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន

8 ឆ្នាំ មុន

Owakudani ជា​តំបន់​ជ្រលង​ភ្នំ​មានទឹក​ពុះ​ដ៏​អស្ចារ្យ​កើត​ពី​ប​ន្ទុះ​ភ្នំភ្លើង​យ៉ាង​ធំ​តាំងពី​៣.០០០​ឆ្នាំ​មុន​នៅ​ភ្នំ Hakone ។ ការ​ផ្ទុះ​មាន​កម្លាំង​ខ្លាំង ទើប​ធ្វើ​ឱ្យ​តំបន់​នោះ​នៅ​តែ​សកម្ម ពោល​គឺ​អាង​ពុំ​ទឹក​ក្តៅ និង​ការ​បញ្ចេញ​យ៉ាង​ធំ​

Owakudani ជា​តំបន់​ជ្រលង​ភ្នំ​មានទឹក​ពុះ​ដ៏​អស្ចារ្យ​កើត​ពី​ប​ន្ទុះ​ភ្នំភ្លើង​យ៉ាង​ធំ​តាំងពី​៣.០០០​ឆ្នាំ​មុន​នៅ​ភ្នំ Hakone ។ ការ​ផ្ទុះ​មាន​កម្លាំង​ខ្លាំង ទើប​ធ្វើ​ឱ្យ​តំបន់​នោះ​នៅ​តែ​សកម្ម ពោល​គឺ​អាង​ពុំ​ទឹក​ក្តៅ និង​ការ​បញ្ចេញ​យ៉ាង​ធំ​ដែល​រួម​មាន​ចំហាយ និង​ផ្សែង​ភ្នំភ្លើង​នៃ​ធី​អុកស៊ីត​ស៊ុ​ល​ផួ​រ និង​ស៊ុ​ល​ផួ​រ​អី​ដ្រូ​ហ្សែ​ន ។ យ៉ាងណាមិញ​វា​គឺជា​តំបន់​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធំ​ទៅ​ទស្សនា​តំបន់ Owakudani ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ចង់​ឃើញ​ស៊ុត​ខ្មៅ​ដ៏​អាថ៌​កំបាំង​ដែល​អ្នក​ក្នុង​តំបន់​ហៅ​វា​ថា «Kuro-Tamago» ។

ស៊ុត​ខ្មៅ​ទាំងនោះ​មើលទៅ​ទំនងជា​ពិភព​ម្យ៉ាង​ផ្សេង​ទៀត តែ​ធាតុ​ពិត​វា​គ្រាន់តែ​ជា​ពងមាន់​ធម្មតា​ប៉ុណ្ណោះ ។ សម្បក​ពណ៌​ខ្មៅ​របស់​វា​បាន​មក​ពី​ការ​ស្ងោរ​ក្នុង​ទឹក​ក្តៅ​ដែល​មាន​ស៊ុ​ល​ផួ​រ​ច្រើន​ក្នុង​អាង​ទឹក​ក្តៅ​នៃ​ជ្រលង​ភ្នំ Owakudani ក្បែរ​តំបន់ Hakone ប្រទេស​ជប៉ុន ។ ស៊ុ​ល​ផួ​រ​ក្នុង​ទឹកបាន​បញ្ចេញ​ប្រតិកម្ម​ជាមួយនឹង​សម្បក​ស៊ុត​ធ្វើ​ឱ្យ​ពួក​វា​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ ហើយ​រសជាតិ និង​ក្លិន​ស៊ុ​ល​ផួ​របា​ន​ទៅ​លាយឡំ​ដល់​ស៊ុត​នៅ​ខាងក្នុង​សម្បក ។

បើ​តាម​រឿងព្រេង​ឱ្យ​ដឹង​ថា ការ​ទទួលទាន​ស៊ុត​ខ្មៅ​អាច​ពន្យារ​អាយុជីវិត​មនុស្ស​ដល់​ទៅ​៧​ឆ្នាំ​។ រាល់​ស៊ុត​ខ្មៅ​ទាំងអស់​ត្រូវ​បាន​គេ​ចម្អិន​ក្នុង​ឆ្នាំង​ធំ​ដែល​អាច​ដាក់​បាន​ច្រើន​គ្រាប់​ក្នុង​ពេល​តែ​មួយ ។ ពួក​វា​ត្រូវ​បាន​គេ​ញាត់​ក្នុង​កេស​ដ៏​ធំ​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ​៨០​អង្សា​សេ ប្រហែលជា ១ ម៉ោង ។ ពួក​វា​នឹង​មាន​ចំហាយ​នៅ​សីតុណ្ហភាព ១០០​សង្សា​សេ ក្នុង​រយៈពេល​១៥​នាទី ។ ពេល​ពួក​យក​វា​ចេញពី​កេស គឺ​មាន​សម្បក ខណៈ​ពេល​ដែល​ស៊ុត​ខាងក្នុង​នៅ​តែ​រក្សា​ពណ៌​ស និង​ពណ៌​លឿង​ដដែល ។ ស៊ុត​ខ្មៅ​មានការ​ពេញ​និយម​ទទួលទាន​នៅ​ប្រទេស​ជប៉ុន​។ ពួក​វា​ត្រូវ​បាន​ចែកចាយ​ទៅ​កាន់​ហាង​នានា​ក្នុង​ក្រុង​ដែល​មាន​តម្លៃ​ជាង ៤ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​កេស​ដែល​មាន​៥​ពង ៕