ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើប្រាក់ឈ្នួលកម្មករ ប្រាក់ខែមន្រ្តីរាជការ ត្រូវដំឡើងដែរ ឬទេឆ្នំានេះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និយាយពីប្រាក់ខែគោលនៅក្នុងឧស្សាហកម្មកាត់ដេរ ចូលដល់ខែកក្កដា ជាពេលវេលាដែលមានការជែកពីការដំឡើងនេះ ។ ការដំឡើង ឬមិនដំឡើងផ្តើមចេញដោយពីខាងភាគីសហជីព ដែលត្រូវប្រមូលព័ត៌មានជុំវិញស្ថានភាពរស់នៅរបស់កម្មករ ដើម្បីដាក់សំណើទៅអ្នកពាក់ព័ន្ធពិសេសក្រសួងការងារ…

រាជធានីភ្នំពេញ ៖ និយាយពីប្រាក់ខែគោលនៅក្នុងឧស្សាហកម្មកាត់ដេរ ចូលដល់ខែកក្កដា ជាពេលវេលាដែលមានការជែកពីការដំឡើងនេះ ។ ការដំឡើង ឬមិនដំឡើងផ្តើមចេញដោយពីខាងភាគីសហជីព ដែលត្រូវប្រមូលព័ត៌មានជុំវិញស្ថានភាពរស់នៅរបស់កម្មករ ដើម្បីដាក់សំណើទៅអ្នកពាក់ព័ន្ធពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាបន្តបន្ទាប់ទៅទៀត នឹងមានកិច្ចប្រជុំទ្វេភាគ ប្រជុំត្រីភាគី ហើយដល់កំលុងខែកញ្ញា ពោលគឺចុងឆ្នាំទើបលទ្ធផលនឹងសម្រេចដែលជាចុងក្រោយជាការសម្រេចស្ថិតនៅលើរដ្ឋាភិបាល ថានឹងត្រូវដំឡើង ឬមិនដំឡើង ហើយបើដំឡើងត្រូវដំឡើងក្នុងកម្រិតណានោះ ។ 

នៅឆ្នាំ ២០២១ នេះ ប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៩២ ដុល្លារ ។ នៅឆ្នាំ ២០២១ នេះរដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលដល់កម្មករចំនួន ២ ដុល្លារ កាលពីចុងឆ្នាំ ២០២០ ។ ក្នុងពេលផ្ទុះជំងឺកូវីដ ១៩ តំាងពីឆ្នាំ ២០២០ មក ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជានៅទូទំាងពិភពលោក រដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នូលអប្បបរក្នុងឧស្សាហកាត់ដេរសម្រាប់ឆ្នាំ ២០២១ ចំនួន ២ ដុល្លារ ។ ចំណែកមន្រ្តីរាជការមិនបានដំឡើងនោះទេ ។

ការដំឡើងប្រាក់ឈ្នួលជាទូទៅគេបានពិនិត្យលើស្ថានភាពមួយចំនួន ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ស្ថានភាពរស់នៅរបស់កម្មករ ស្ថានភាពផលចំណេញរបស់ថៅកែរោងចក្រ សហគ្រាស និងបញ្ហាអតិផរណាជាដើម។ នៅដើមឆ្នាំ២០២១នេះ ទោះបីនៅក្នុងស្ថានភាពកូវីដ១៩យ៉ាងណាក្តី ធនាគារជាតិកម្ពុជាបានឲ្យដឹងថាខ្លួនបានរួមចំណែករក្សាស្ថិរភាពថ្លៃនិងជំនឿទុកចិត្តមកលើសេដ្ឋកិច្ច ព្រមទំាងអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្មដោយថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នដើម្បីគំាទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែងអត្រាប្តូរប្រាក់បន្តមានស្ថិរភាពក្នុងរង្វង់៤,០៨៥រៀលក្នុងមួយដុល្លារអាមេរិកនិងបានរួមចំណែកយ៉ាងសំខាន់ដល់រក្សាអតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន២,៥។

ប្រភពពីសហជីពបានឲ្យដឹងថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលកូវីដ ១៩ យ៉ាងណាក្តី ក៏ពួកគេនឹងដាក់សំណើទៅរដ្ឋាភិបាលដើម្បីសូមដំឡើងប្រាក់ខែគោលដល់កម្មករដែល ដោយហេតុថា កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានជួបបញ្ហាច្រើនពេលផ្ទុះកូវីដ ១៩ នេះ ។ ដោយសារការចរចាពីការដំឡើងប្រាក់ប្រាក់ឈ្នួលអតិប្បបរមា មានប្រតិទិន និងដំណាក់កាលច្បាស់លាស់ដូច្នេះការនិយាយពីដំឡើង ឬមិនដំឡើងនាពេលនេះមិនទាន់អាចសន្និដ្ឋានបានទេ ។ ចំណែកការដំឡើងប្រាក់មន្រ្តីរាជការក៏ដូច្នះដែរ គេត្រូវរង់ចំារហូតដល់ច្បាប់ថវិកាប្រចំាឆ្នាំរបស់រដ្ឋត្រូវបានអនុម័តដែរ ។ 

ទោះយ៉ាងក្តីកន្លងមកតែងតែមានការលើកឡើងថា ប្រាក់ខែជាទូទៅមិនថា វិស័យសាធារណ និងឯកជននោះទេ តែងតែឡើងមិនទាន់ថ្លៃទំនិញលើទីផ្សារ ។ មានការលើកជាឧទាហរណ៍បែបសាមញ្ញថា បើគេពិនិត្យត្រឹមតែប្រេងសំាងប៉ុណ្ណោះ ឃើញថាឡើងថ្លៃខណៈប្រាក់ខែមន្រ្តីរាជការមិនឡើងនៅក្នុងឆ្នាំ ២០២១ នេះ ។ ប្រេងសំាងធម្មតា ដែលគេដឹងថា កាលពីខែឧសភាឆ្នាំ ២០២១ នេះ មានតម្លៃត្រឹម ៣ ៨០០ រៀលក្នុងមួយលីត្រ នៅដើមខែសីហានេះ បានឡើងដល់ ៤ ០៥០ រៀលក្នុងមួយលីត្រ ។ ការឡើងថ្លៃប្រេង ជាដើមហេតុនាំឲ្យទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ