ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អាមេរិក និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-អាមេរិក លើកទី២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ​លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken)…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ​លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) រដ្ឋ​ម​ន្រី្ត​ការ​បរទេស​សហរដ្ឋអាមេរិក​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ភាព​ជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក​លើក​ទី​២ នៅ​ថ្ងៃ​ទី​៣ ខែសីហា​នេះ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វី​ដេ​អូ ។

បើ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​ខ្មែរ​នៅ​ថ្ងៃ​ទី​២ សីហា​នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​មេគង្គ​ផ្សេង​ទៀត រួម​មាន ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម និង​អគ្គលេខាធិការ​អាស៊ាន​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ។

ប្រភព​បាន​លើក​ឡើង​ថា អង្គប្រជុំ​នឹង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ភាព​ជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក លើក​ទី​១ ដែល​បាន​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វី​ដេ​អូ និង​កំណត់​ទិស​ដៅ​អនាគត នៃ​កិច្ច​សហប្រតិបត្តិការ សំដៅ​លើកកម្ពស់ និង​ជំរុញ​បន្ថែម​ទៀត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​បាន​នូវ​អនុ​តំបន់​មេគង្គ​ដែល​មាន​ស្ថិរភាព ភាពរឹងមាំ ធន់​នឹង​វិបត្តិ​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​វិបុលភាព​ប្រកបដោយ​ចីរភាព ដោយ​មានការ​គិតគូរ​ពិចារណា ទៅ​ដល់​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​ផែនការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​ចីរភាព​របស់​អនុ​តំបន់​ក្រោយ​ជំងឺ​រាតត្បាត ។

ប្រភព​លើក​ឡើង​ទៀត​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ភាព​ជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក​លើក​ទី​២​នេះ នឹង​បញ្ជាក់​អំពី​មិត្តភាព​ដ៏​រឹង​មាំ និង​កិច្ចសហការ​ដ៏​ជោគជ័យ​រវាង​បណ្តា​ប្រទេស​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក ហើយ និង​ផ្តល់​នូវ​កាលានុវត្តភាព​ប្រកបដោយ​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាក់លាក់ និង​មាន​ផលប្រយោជន៍​ដែល​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​អនុ​តំបន់ មេគង្គ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ