ថៃប្រើទូកុងតឺន័រដាក់ស.ពកូវីដ ខណៈគ្រែអ្នកជំងឺ និងសាលផ្ទុកស.ពពេញទាំងអស់
ថៃ ៖ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ខណៈប្រភពពីសារព័ត៌មាន Reuters បានឱ្យដឹងថា
ថៃ ៖ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ខណៈប្រភពពីសារព័ត៌មាន Reuters បានឱ្យដឹងថា
ថៃ ៖ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ខណៈប្រភពពីសារព័ត៌មាន Reuters បានឱ្យដឹងថា មន្ទីរពេទ្យបានប្រើប្រាស់ទូកុងតឺន័រសម្រាប់ដាក់សាកស.ពអ្នកស្លា.ប់ដោយកូវីដ១៩ បន្ទាប់ពីសាលផ្ទុកសាកសពត្រូវពេញ។
ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃច័ន្ទនេះថា មនុស្ស១៧៨នាក់បានស្លា.ប់ដោយកូវីដ១៩ កាលពីថ្ងៃអាទិត្យ។ ខណៈដែលករណីឆ្លងមានចំនួន ១៧,៩៧០នាក់ នៅរយៈពេល២៤ម៉ោងចុងក្រោយ។
មន្ទីរពេទ្យ Thammasat University នៅជិតរដ្ឋធានីបាងកក មានសាលផ្ទុកសាកស.ពដែលមានទូទឹកកកចំនួន១០ ដោយជាធម្មតាអាចធ្វើកោសល្យវិច័យបានរហូតដល់៧ដងក្នុងមួយថ្ងៃ។ ប៉ុន្តែដោយសារការរាតត្បាតដ៏សាហាវនៃវីរុសនេះ បានធ្វើឱ្យគ្រែអ្នកជំងឺក៏ត្រូវខ្វះខាត ហើយសាលផ្ទុកសាកស.ពក៏មិនអាចឆ្លើយតបតាមតម្រូវការផងដែរ ។
លោកវេជ្ជបណ្ឌិត Pharuhat Tor-udom នាយកមន្ទីរពេទ្យខាងលើបានប្រាប់ Reuters ឱ្យដឹងថា មិនមានកន្លែងទំនេរទៀតឡើយ ដូច្នេះយើងបានបញ្ជាទិញកុងតឺន័រចំនួន២ សម្រាប់ផ្ទុកសាកស.ព ដោយទូនីមួយៗមានតម្លៃ ៧,៦០0ដុល្លារ។
លោកអះអាងថា ស្ទើរតែ ២០% នៃសាកសព សុទ្ធតែគ្មានការបញ្ជាក់មូលហេតុនៃការស្លា.ប់។ ប៉ុន្តែក្រោយមកបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ហើយអំឡុងពេលនេះ យើងបានប្រើកុងតឺន័រដើម្បីផ្ទុកសាកស.ពទាំងនោះ រង់ចាំការធ្វើកោសល្យវិច័យ។ ខណៈសាកស.ពជាច្រើនផ្សេងទៀត ត្រូវបានរក្សាទុកក្នុងកុងតឺន័រមួយកាលពីថ្ងៃសៅរ៍ ដើម្បីរង់ចាំសាច់ញាតិមកទទួល។
គិតចាប់តាំងពីការផ្ទុះកូវីដដំបូងរហូតមកដល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងសរុបចំនួន៦៣៣,២៨៤នាក់ និងស្លា.ប់សរុប ៥,១៦៨នាក់។ នៅក្នុងចំណោមនោះ ៤១៩,២៤១នាក់ បានជាសះស្បើយ៕
ចែករំលែកព័តមាននេះ