ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការពាក់ស្បែកជើងកែងល្អឬទេសម្រាប់ស្រ្តី?

2 ឆ្នាំ មុន

៧១% នៃស្ត្រីដែលពាក់ស្បែកជើងកែង ជួបប្រទះនឹងបញ្ហាប្រអប់ជើង ដែលបង្កទៅជាការឈឺចាប់រ៉ាំរ៉ៃ។ នេះគឺជាការសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ ប៉ុន្តែវាមិនមែនត្រឹមតែប្រអប់ជើងរបស់អ្នកទេ ដែលរងផលប៉ះពាល់អវិជ្ជមាន។ ផ្នែករាងកាយផ្សេងទៀតក៏អាចរងផលប៉ះពាល់ផងដែរ ហើយវាអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀតផង។ ១….

៧១% នៃស្ត្រីដែលពាក់ស្បែកជើងកែង ជួបប្រទះនឹងបញ្ហាប្រអប់ជើង ដែលបង្កទៅជាការឈឺចាប់រ៉ាំរ៉ៃ។ នេះគឺជាការសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ ប៉ុន្តែវាមិនមែនត្រឹមតែប្រអប់ជើងរបស់អ្នកទេ ដែលរងផលប៉ះពាល់អវិជ្ជមាន។ ផ្នែករាងកាយផ្សេងទៀតក៏អាចរងផលប៉ះពាល់ផងដែរ ហើយវាអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀតផង។

១. ត្រគាក

នៅពេលដែលអ្នកពាក់ស្បែកជើងកែងខ្ពស់ រាងកាយរបស់អ្នកត្រូវតែរក្សាតុល្យភាពរបស់វា។ ដើម្បីធ្វើដូច្នេះបាន ឆ្អឹងកងខ្នងរបស់អ្នកត្រូវរុញទៅមុខ និង មានការប្រែប្រួលទីតាំងរបស់ឆ្អឹងត្រគាក។ សាច់ដុំឆ្អឹងត្រគាកត្រូវធ្វើការជាប់ ក្នុងការទប់ឆ្អឹងត្រគាកឱ្យស្របនឹងរយៈកម្ពស់របស់ស្បែកជើងកែង។ ប្រសិនបើអ្នកពាក់ស្បែកជើងកែងជើងខ្ពស់ជាញឹកញាប់និងរយៈពេលយូរ វាអាចបណ្តាលឱ្យសាច់ដុំទាំងនេះខ្លី និង មានកន្រ្តាក់ជាប់។ ជាលទ្ធផលវាអាចបណ្តាលឱ្យឈឺត្រគាក។

២. ជង្គង់

នៅពេលអ្នកពាក់ស្បែកជើងកែង ទម្ងន់របស់អ្នកនឹងធ្លាក់មកលើប្រអប់ជើងផ្នែកខាងមុខ។ ដោយសារតែហេតុនេះហើយ ជង្គង់របស់អ្នកត្រូវការរំកិលទៅមុខ ដើម្បីរក្សាតុល្យភាពដែលដាក់សម្ពាធបន្ថែមលើពួកគេ។ នេះអាចបណ្តាលឱ្យមានជម្ងឺរលាកឆ្អឹង។ រោគសញ្ញាទូទៅរួមមានការឈឺសន្លាក់ ការឡើងរឹងនៃសន្លាក់ និង ធ្វើចលនាមិនបានពេញលេញនូវឆ្អឹងជង្គង់ ជាដើម។

៣. ឆ្អឹងខ្នង

ជាធម្មតាឆ្អឹងខ្នងរបស់អ្នកមានរាងកោងបន្តិចជាធម្មជាតិ។ នេះអនុញ្ញាតឱ្យវាកាត់បន្ថយភាពតានតឹងពីចលនារាងកាយរបស់អ្នក។ នៅពេលដែលអ្នកពាក់ស្បែកជើងកែងខ្ពស់ ឆ្អឹងខ្នងរបស់អ្នកនឹងមានសភាពកោងលើសធម្មតា។ នេះអាចបណ្តាលឱ្យប្រើសាច់ដុំហួសប្រមាណនិងឈឺខ្នង។ វាអាចបណ្តាលឱ្យឈឺចាប់សាច់ដុំ ចុះខ្សោយសាច់ដុំ ស្ពឹកនិងរមួលក្រពើ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ