ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​សំដៅ​ដល់

2 ឆ្នាំ មុន

ពាក្យ​ថា ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​សម្តែង​កាលពី​ជាង​២៦០០​ឆ្នាំ​កន្លង​ទៅ​ហើយ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​ដើម ។ ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​ព្រះ​ត្រៃ​បិដក ដែល​ផ្ទុក​ដោយ​ព្រះធម៌​ទាំង​៨​ម៉ឺន​៤​ពាន់​ព្រះ​ធម្មក្ខន្ធ របស់​ព្រះ​ជិនស្រី សក្យមុនី សម្មាសម្ពុទ្ធ…

ពាក្យ​ថា ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​សម្តែង​កាលពី​ជាង​២៦០០​ឆ្នាំ​កន្លង​ទៅ​ហើយ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​ដើម ។

ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​ព្រះ​ត្រៃ​បិដក ដែល​ផ្ទុក​ដោយ​ព្រះធម៌​ទាំង​៨​ម៉ឺន​៤​ពាន់​ព្រះ​ធម្មក្ខន្ធ របស់​ព្រះ​ជិនស្រី សក្យមុនី សម្មាសម្ពុទ្ធ បរមគ្រូ​នៃ​យើង ។

ព្រះពុទ្ធ​សាសនា​សំដៅ​ដល់ បដិបត្តិ​ធម៌​ពោល​គឺ ត្រៃសិក្ខា សីល សមាធិ​, បញ្ញា ។ ព្រះពុទ្ធ​សាសនា​សំដៅ​ដល់ ប​ដិ​វេ​ធ​ធម៌​ពោល​គឺ មគ្គ ៤ ផល ៤ និព្វាន​១ ។ ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ធុរៈ​ទាំង​២​គឺ គន្ថធុរៈ​១ និង​វិបស្សនាធុរៈ​១ ។

ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​សេចក្ដី​ពិត​នៅ​ក្នុង​ធម្មជាតិ ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​ដឹង ហើយ​ទ្រង់​លើកយក​មក​សម្តែង​លាតត្រដាង​ដល់​សត្វលោក ពោល​គឺ​មនុស្ស​និង​ទេវតា​ឱ្យ​បដិបត្តិ​តាម​ដើម្បី​សម្រេច​បាន​នូវ​មោក្ខធម៌​ពោល​គឺ ព្រះ​និព្វាន​ជាទី​រលត់​ទាំងស្រុង​នៃ​វដ្តទុក្ខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ