ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG បាន​ត្រឹម​ខកចិត្ត​មុន​បើក​រដូវ​កាល​ថ្មី

2 ឆ្នាំ មុន

បារាំង ៖ ក្រុម Lille បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ Trophee des Champions ឆ្នាំ ២០២១ និង​ជា​លើក​ដំបូង​សម្រាប់​ប្រវត្តិសាស្ត្រ​របស់​

បារាំង ៖ ក្រុម Lille បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ Trophee des Champions ឆ្នាំ ២០២១ និង​ជា​លើក​ដំបូង​សម្រាប់​ប្រវត្តិសាស្ត្រ​របស់​ខ្លួន បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ជើង​ខ្លាំង Paris Saint-Germain ដោយ​លទ្ធផល ១-០​។

នៅ​ក្នុង​ការ​ប្រកួត​នេះ PSG បាន​អវត្តមាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ ដោយសារ​មិន​ទាន់​អាច​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម​វិញ​បាន​នៅឡើយ​។ ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ PSG ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino របូត​ពានរង្វាន់ Trophee des Champions ដែល​ជា​ពាន​មុន​បើក​រដូវ​កាល​ថ្មី​នៃ​លី​គ​កំពូល​បារាំង​។

ជ័យជម្នះ​របស់ Lille រកបាន​ដោយ​កីឡាករ Xeka ហើយ​១​គ្រាប់​នេះ វា​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Trophee des Champions ហើយ​ព្រមទាំង​បាន​បញ្ចប់​កំណត់​ត្រា​របស់​ក្រុម PSG ក្នុង​ការ​ឈ្នះ​ពានរង្វាន់​មួយ​នេះ ជា​លើក​ទី​៩​ឆ្នាំ​ជាប់​ៗ​គ្នា​របស់​ពួក​គេ​។

សូម​បញ្ជាក់​ជូន​ថា ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 រដូវ​កាល ២០២១-២០២២ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ ២០២១ ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ