ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបិទ​ខ្ទប់​ផ្សារ Lucky បន្ទាប់​ពី​អ្នក​​ផ្ទុក​កូ​វី​ដ​​បំប្លែង​ថ្មី ​ដែល​តា​ ចូល​ទីនោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

សារ Lucky supermarket នៅ​រង្វង់​មូល​តា​ព្រហ្ម គល់​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ចុះ​បិទ​ខ្ទប់ និង​រង់ចាំ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្សារ Lucky supermarket នៅ​រង្វង់​មូល​តា​ព្រហ្ម គល់​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ចុះ​បិទ​ខ្ទប់ និង​រង់ចាំ​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក បន្ទាប់​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី ប្រភេទ ដែល​តា នៅ​លើ​ភ្ញៀវ​ម្នាក់ ដែល​បាន​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​នេះ​កន្លង​មក​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​បិទ​ខ្ទប់ ផ្សារ Lucky supermarket ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ថ្ងៃត្រង់​នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១​នេះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ដែល​ជា​បុគ្គលិក​ក្នុង​ផ្សារ និង​សន្តិសុខ​សរុប​ចំនួន​៣៤​នាក់ នៅ​ក្នុង ផ្សារ Lucky supermarket ខាងលើ​នេះ នឹង​ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​យក​សំណាក​នៅ​វេលា​រសៀល​ថ្ងៃនេះ បន្ទាប់​ពី​បិទ​ខ្ទប់​ហើយ​។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​បាន​ចូល​ផ្សារ​ខាងលើ​នេះ ហើយ​នៅ​ថ្ងៃ​ទី​០២ ខែសីហា​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា ក្រោយ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​បិទ​ខ្ទប់​តែ​ម្តង ដើម្បី​យក​សំណាក​អ្នក​ពាក់ព័ន្ធ និង​ណែនាំ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​សិន ។

ទោះបី​ណា​យ៉ាងណា ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​មាន​អ្នក​ឆ្លង​ឬ​យ៉ាងណា​នោះ​ទេ? គឺ​រង់ចាំ​លទ្ធផល​នៃ​ការ​យក​សំណាក​របស់​ក្រុម​ពេទ្យ​សិន​។

ព័ត៌មានបន្ថែម​នឹងមាន​ផ្សាយជូននៅពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ