ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីបញ្ឈប់បញ្ហា «ការដណ្តើមគ្នាវាងបងប្អូនបង្កើត»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សំណួរ ៖ តើមូលហេតុអ្វីបណ្តាលឱ្យមានការប្រកួតប្រជែង ឬការដណ្តើមគ្នារវាងបងប្អូនបង្កើត ? ចម្លើយ ៖ មានកូនច្រើនជាងមួយ…

រាជធានីភ្នំពេញ ៖ សំណួរ ៖ តើមូលហេតុអ្វីបណ្តាលឱ្យមានការប្រកួតប្រជែង ឬការដណ្តើមគ្នារវាងបងប្អូនបង្កើត ? ចម្លើយ ៖ មានកូនច្រើនជាងមួយ ។ រឿងកំប្លែងនេះតែងតែទទួលបានការសើចសប្បាយនៅក្នុងការធ្វើបទបង្ហាញអំពីរបៀបចិញ្ចឹមកូន ប៉ុន្តែមានការពិតជាច្រើនទៀតនៅពីក្រោយការប្រកួតប្រជែង ការដណ្តើម ឬឈ្លោះគ្នារវាងបងប្អូនបង្កើត ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មិនស្រួលជាមួយបញ្ហានេះដែរ ប្រហែលវាជាការល្អបំផុតដែលអ្នកគួរបញ្ឈប់ស្ថានភាពបែបនេះហើយ ។

ការប្រកួតប្រជែងរវាងបងប្អូនបង្កើតជាធម្មតាមានភាពតានតឹងបំផុតនៅពេលដែលឪពុកម្តាយមានកូនតែពីរនាក់នៅក្នុងគ្រួសារ ។ មានយុទ្ធសាស្រ្ត សាមញ្ញៗជាច្រើនដែលឪពុកម្តាយអាចប្រើ ដើម្បីកាត់បន្ថយលទ្ធភាពនៃការប្រជែងដណ្តើមគ្នារវាងកូនពីរនាក់ ។ គំនិតខាងក្រោមនេះនឹងជួយឪពុកម្តាយកាត់បន្ថយជាជាងលុបបំបាត់ការប្រជែងគ្នារវាងបងប្អូនពីរនាក់ ឬច្រើននាក់ ។

ទទួលយកភាពខុសគ្នារបស់កុមារ ៖ ការទទួលយក និងការអត់ឱនពិតប្រាកដចំពោះផលប្រយោជន៍ និងសមត្ថភាពរបស់កុមារផ្សេងៗគ្នាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយលទ្ធភាពនៃការប្រកួតប្រជែងបងប្អូនបង្កើត ។ ការពិតមួយគឺថា ឪពុកម្តាយភាគច្រើនបានដាក់ក្តីសង្ឃឹមមួយ ឬច្រើនចំពោះកូនៗរបស់ពួកគេ ហើយបង្កើតបានជាអាកប្បកិរិយាមួយចំនួនក្នុងគំនិតនេះ  នោះគឺមានន័យថា ឪពុកម្តាយពិបាកក្នុងការទទួលយកភាពខុសគ្នារបស់កុមារ ជាពិសេសកុមារដែលគំនិត តម្លៃ និងអាកប្បកិរិយាខុសពីក្តីសង្ឃឹមរបស់ឪពុកម្តាយដែលបានដាក់ឱ្យ ។

ទទួលស្គាល់តួនាទីរបស់ពួកគេនៅក្នុងគ្រួសារ ៖ នៅពេលខ្ញុំស្នើរកូនៗរបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន ដើម្បីជួយធ្វើឱ្យជីដូនរបស់ពួកគេមានអារម្មណ៍រីករាយពេលមកលេងផ្ទះ កូនប្រុសពីរនាក់របស់ខ្ញុំបានឆ្លើយតបយល់ព្រមតាមធម្មតា ។ កូនម្នាក់បានជួយសម្អាតផ្ទះ ខណៈកូនម្នាក់ទៀតដាក់ផ្កាខ្លះនៅក្នុងថូ ។ កូនស្រីពៅរបស់ខ្ញុំបានដើរទៅបន្ទប់គេងរបស់នាង ហើយចាប់ផ្តើមអានសៀវភៅ ។ ឆ្ងល់ និងតូចចិត្តបន្តិច ខ្ញុំក៏សួរថា  តើនាងកំពុងធ្វើអ្វី? នាងនិយាយថា នាងកំពុងទន្ទេញរឿងនិទានមួយ ព្រោះយាយចូលចិត្តរឿង ។ សកម្មភាពទាំង ៣ នេះបានរំឭកខ្ញុំថា ក្មេងៗអាចជួយតាមវិធីផ្សេងៗគ្នា និងប្រកាន់យកតួនាទីផ្ទាល់ខ្លួនតាមអ្វីដែលទទួលបាននូវប្រតិកម្មវិជ្ជមាន ។

ប្រើការលើកទឹកចិត្ត និងសរសើរតិចតួច ៖ កុមារទទួលបានការគោរពខ្លួនឯងពីសារដែលពួកគេទទួលបាន និងតាមរយៈអន្តរកម្មរបស់ពួកគេជាមួយពិភពលោក ។ ការលើកទឹកចិត្ត និងការសរសើររបស់ឪពុកម្តាយធ្វើឱ្យកុមារយល់ពីមតិត្រឡប់នៃសកម្មភាព និងអាកប្បកិរិយារបស់ពួកគេ ។

ដាក់ពួកគេនៅក្នុងទូកតែមួយ ពេលពួកគេប្រព្រឹត្តខុស ៖ ឪពុកម្តាយជាច្រើនចំណាយពេលស្វែងរកកំហុសម្នាក់ៗនៅពេលដែលកុមារប្រព្រឹត្តខុស ធ្វេសប្រហែសការងារ ឬបង្កើតការរំខាន ខណៈពេលដែលឪពុកម្តាយគួរតែដាក់កូនៗទាំងអស់នៅក្នុងទូកតែមួយ នៅពេលដែលក្មេងណាម្នាក់មិនល្អឥតខ្ចោះ ។ ការធ្វើឱ្យកុមារទាំងអស់ទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់គ្នាទៅវិញទៅមកអាចបង្កើនការងារជាក្រុម និងបញ្ឈប់ការធ្វើឱ្យកុមារប្រឆាំងគ្នា ។ លើកក្រោយ បើកូនណាម្នាក់បង្កសម្លេងរំខាននៅក្នុងឡាន សូមកុំស្តី ឬចាប់កំហុសកូនតែម្នាក់ ផ្ទុយទៅវិញ សូមរំលឹកកូនៗរបស់អ្នកថា កូនៗគ្រប់គ្នានឹងលែងបានដើរលេង ប្រសិនបើនៅតែមានសម្លេងរំខាន ។

ផ្តោតលើដំណោះស្រាយ មិនមែនការប្រជែង ឬឈ្លោះគ្នាទេ ៖ មានវិធីសាស្រ្តធំទូលាយពីរដែលឪពុកម្តាយអាចទទួលយកបាន ជាមួយនឹងការឈ្លោះគ្នារបស់បងប្អូនបង្កើត ៖ ចូលរួម ឬរក្សាអព្យាក្រឹត្យ ។ អ្នកចិត្តសាស្រ្តអូស្រ្តាលី វេជ្ជបណ្ឌិត Maurice Balson បានផ្តល់អនុសាសន៍ថា ឪពុកម្តាយត្រូវទុកកូនៗឱ្យដោះស្រាយជម្លោះដោយខ្លួនឯង ។ វិធីសាស្រ្តនេះអាចធ្វើឱ្យពួកគេយល់បានច្រើន ប៉ុន្តែឪពុកម្តាយក៏ត្រូវដឹងដែរថា ការឈ្លោះគ្នាខ្លះ អ្នកមិនអាចព្រងើយកន្តើយបានឡើយ ជាពិសេសនៅពេលដែលវាកើតឡើងនៅចំពោះមុខរបស់អ្នក ។ ប្រសិនបើអ្នកធ្វើអន្តរាគមន៍ សូមប្រាកដថា អ្នកចូលមកមុនពេលការប្រយុទ្ធពេញទីកើតឡើង ។

ការប្រជុំគ្រួសារនៅអាយុប្រាំឆ្នាំ ៖ ការប្រើប្រាស់ការប្រជុំគ្រួសារជាប្រចាំ គឺជាវិធីមួយដើម្បីលើកកម្ពស់ភាពស្អិតរមួតរវាងកុមារ និងកាត់បន្ថយជម្លោះដែលមិនចាំបាច់ ។ វាផ្តល់ឱ្យកុមារនូវវេទិកា ដើម្បីបញ្ចេញអារម្មណ៍រីករាយរបស់ពួកគេនៅក្នុងបរិយាកាសដែលមានសុវត្ថិភាព និងផ្តល់ឱ្យកុមារនូវឱកាសដើម្បីជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់គ្រួសារ ។ កិច្ចប្រជុំគ្រួសារដំណើរការល្អបំផុតនៅពេលដែលវាមានរយៈពេលខ្លី មួយ ឬពីរសប្តាហ៍ម្តង និងបញ្ចប់ដោយសកម្មភាពរីករាយ ។

បង្កើតពេលវេលាលេង រីករាយ និងនៅជាមួយគ្នា ៖

តើអ្នកធ្លាប់កត់សម្គាល់ទេថា នៅពេលអ្នកកំពុងសប្បាយជាមួយក្មេងៗ ការឈ្លោះគ្នាបានបញ្ឈប់ ឬយ៉ាងហោចណាស់ក៏ថយចុះ ? វាពិបាកក្នុងការសើច និងឈ្លោះគ្នាក្នុងពេលតែមួយ ។ ត្រូវប្រាកដថា អ្នកចំណាយពេលច្រើនជាមួយគ្រួសារ ដែលចូលរួមក្នុងសកម្មភាពរីករាយដូចជាលេងហ្គេម ការអានរឿងនិទានជាមួយគ្នា និងវិធីផ្សេងទៀតដែលជួយលើកកម្ពស់អន្តរកម្ម ឬភាពស្និទ្ធស្នាលរវាងកុមារ ។ នៅពេលដែលកុមារជឿ និងមានអារម្មណ៍ថា ពួកគេជាកម្មសិទ្ធិរបស់ក្រុមតែមួយ ពួកគេទំនងជានៅជាមួយគ្នា ហើយមើលថែគ្នាបានល្អប្រសើរនៅពេលមានបញ្ហាកើតឡើង ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។