ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកទំនិញថៃបើកអោយចេញ-ចូលជាធម្មតាតាមច្រកព្រំដែន តែមនុស្សមិនអោយចេញ-ចូលឆ្លងកាត់ទេ ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលត្រូវបានបិទចាប់ពីម៉ោង២៣និង៥៩នាទីយប់ថ្ងៃទី២៩ កក្កដា ស្ថិតនៅភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា រាជរដ្ឋាភិបាលកម្ពុជាសេចក្តីសម្រេចស្តីពីការបិទខ្ទប់ក្នុងភូមិសាស្គ្រ៨ខេត្ត ក្នុងនោះ មានខេត្តបន្ទាយមានជ័យដែលត្រូវបានបិទព្រំប្រទល់ខេត្ត និងតាមបន្ទាត់ព្រំដែនជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣និង៥៩នាទីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ.១៩ប្រភេទ(ដែលតា)។

លោកបានបញ្ជាក់ថា ការបិទខ្ទប់ភូមិសាស្គ្រខេត្តជាប់ព្រំប្រទល់ និងព្រំដែនខេត្តបន្ទាយមានជ័យ គឺច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក ច្រកតំបន់ព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ គឺរថយន្តដឹកទំនិញចេញ-ចូលធម្មតាអនុញ្ញាតអ្នកបើកបរ និងព្រូ ដែលចូលត្រូវសំណាកធ្វើតេស្តរាល់ការបើកបរចេញ-ចូល តែអ្នកដំណើរមិនអនុញ្ញាតឡើយ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ.១៩ប្រភេទ(ដែលតា) ។

កម្លាំងចម្រុះដែលឈរជើងនៅច្រកអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ប្រាប់ថា ច្រកអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកក្លងឡឹកប្រទេសថៃ ត្រូវបានសម្រេចបើកចេញ-ចូលនៅម៉ោង៧ព្រឹក ហើយត្រូវបានបិទវិញនៅ១០យប់ ហើយរថយន្តថៃដែលដឹកទំនិញចេញ-ចូលមកកម្ពុជាក្នុង១ថ្ងៃ មិនតិចជាង៣០០គ្រឿង ដែលភាគច្រើនជាគ្រឿងសំណង់ និងគ្រឿងបរិភោគចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕





ចែករំលែកព័តមាននេះ