ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជំនួយរដ្ឋាភិបាលអាមេរិកបានមកដល់កម្ពុជាហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​កតាម​រយៈ​យន្ដការ​កូ​វ៉ា​ក់ (COVAX) បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុ​ជានា​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​កតាម​រយៈ​យន្ដការ​កូ​វ៉ា​ក់ (COVAX) បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុ​ជានា​ព្រឹក ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ នេះ​ហើយ ។

Picture

វ៉ាក់សាំង​កូ​វី​ដ​-១៩​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​អា​មេ​រិ​ក​ចំពោះ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នេះ ។ ក្នុង​ឱកាស​វ៉ាក់សាំង​មកនេះ​ដោយ​មានការ​ទទួល​ពី​ភាគី​ស្ថានទូត​អា​មេ​រិ​ក លោក Ben Wohlauer និង​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា ភិ​បាល អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

នា​ពេល​ថ្មី​ៗ រដ្ឋាភិបាល​អា​មេ​រិ​កបាន​ប្រកាស​ផ្ដល់​វ៉ាក់សាំង Johnson & Johnson ចំនួន​១​លាន​ដូ​ស​ដល់​ប្រទេស​កម្ពុជា ។ វ៉ាក់សាំង​មក​ដល់​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា​នេះ ចំនួន​៥០​ម៉ឺន​ដូ​ស​ដោយឡែក​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​នឹង​មក​ជា​បន្ដបន្ទាប់ ។

Picture

ទាក់ទិន​នឹង​ការ​ផ្តល់​វ៉ាក់សាំង​ពី​ប្រទេស​មហាអំណាច​មក​ដល់​ប្រទេស​កម្ពុជា​ដូច​ជា អា​មេ​រិ​ក ជប៉ុន អង់គ្លេស និង​ចិន ជាដើម​នេះ​ត្រូវ​បាន​លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​របស់​មិត្ត​ចិន ជប៉ុន អង់គ្លេស អា​មេ​រិ​ក និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នឹង​មក​ដល់​កម្ពុជា​ជា​បន្ដបន្ទាប់ ហើយ​ក៏​ជា​ទ​ង្វើ និង​កាយវិការ​មនុស្សធម៌​អន្តរជាតិ​ផង​ដែរ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បែប​នេះ​បន្ទាប់​ពី​ចិន ជប៉ុន អង់គ្លេស និង​អា​មេ​រិ​ក នា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រកាស​ផ្ដល់​វ៉ាក់សាំង​មក​ប្រទេស​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ។

Picture

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ លោក ជិន ម៉ា​លី​ន បាន​ថ្លែង​ថា «​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​មិត្ត ចិន ជប៉ុន អង់គ្លេស អា​មេ​រិ​ក និង​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេង​ៗ​ទៀត​បាន​មក​ដល់ និង​កំពុង​មក​ដល់​ជា​បន្តបន្ទាប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ នេះ​ជា​ទ​ង្វើ និង​កាយវិការ​មនុស្សធម៌​អន្តរជាតិ​ដែល​មហាអំណាច​គួរ​ប្រកាន់​យក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩ នា​ពេល​នេះ ជា​ពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូ​ល និង​ការ​ប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​នយោបាយ​ភូមិសាស្ត្រ​តំបន់​នា​ពេល​ប​ច្បុ​ន្ន​នេះ​» ។

Picture

លោក បន្ដ​ថា ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូ​ល​បច្ចុប្បន្ន​នេះ ការ​ប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​នយោបាយ​ភូមិសាស្ត្រ​តំបន់​របស់​មហាអំណាច ដោយ​ធ្វើការ​គៀបសង្កត់ គំរាមកំហែង និង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​តូចតាច​ទន់ខ្សោយ លែង​មាន​ឥទ្ធិពល​ទៀត​ហើយ ហើយ​ក៏​មិនមែន​ជា​មធ្យោបាយ​ការទូត​បែប​ស៊ី​វី​ល័យ​ទៀត​ដែរ តែ​ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ទៅ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ទាំង​អស់នោះ​ទៅ​វិញ​ទេ ទើប​ជា​វិធានការ​សម​ស្រប​និង​មាន​ប្រសិទ្ធភាព​ជាង​។

Picture

សូម​ជម្រាប​ថា យោង​តាម​របាយការណ៍​របស់ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំង​ប្រទេស ចំនួន ៧,១៣១,១៨៤​នាក់​។

ដោយឡែក លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១០​លាន​នាក់ បាន​ចំនួន​៧១.៣១% ហើយ​៕