ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ បើករថយន្ត ទៅបុកពីក្រោយរថយន្ត​មួយ​គ្រឿងទៀត ដែលចតចោល នៅលើផ្លូវជាតិ​លេខ៤ បណ្តាលឲ្យរងរបួសធ្ងន់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ នៅវេលាម៉ោងជាង ៥ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា…

ខេត្តព្រះសីហនុ​៖ នៅវេលាម៉ោងជាង ៥ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ មួយករណី កើតឡើងរវាង​រថយន្ត ម៉ាកកូរ៉េ ដឹកទំនិញមួយគ្រឿង ទៅបុកពីក្រោយ​រថយន្តមួយគ្រឿងទៀត ដែលចតចោល នៅលើផ្លូវជាតិលេខ៤ បណ្តាលឲ្យអ្នក​បើកបររថយន្តកូរ៉េ រងរបួស​ធ្ងន់​។

រថយន្តកូរ៉េនោះ ពាក់​ស្លាក​លេខ កំពត 3A-1306 បើកបរដោយឈ្មោះ កៅ ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួសជើងធ្ងន់) បើកជ្រុលទៅបុកពីក្រោយរថយន្ត​សណ្តោង​កុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-2182 កំពុងឈប់ខូចចត នៅលើផ្លូវជាតិលេខ៤ ទិសដៅស្របគ្នា។ រថយន្ត​កុងតឺន័រនោះ មាន​អ្នកបើកបរ ឈ្មោះ សឿង រីម ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

ក្រោយកើតហេតុ សមត្ថកិច្ច​បានចុះអន្តរាគមន៍ នាំ​​យក​​អ្នក​​របួស​​ទៅ​​មន្ទីរ​ពេទ្យ​ និង​ចាត់ចែងសម្រួលចរាចរណ៍នៅ​កន្លែងកើត​ហេតុ។ ចំណែក​ឡាន​​ទាំង​​ពីរនោះ ត្រូវ​នគរបាល​ នាំមក​រក្សា​ទុកនៅអធិការដ្ឋា​ន​នគរបាលស្រុក ដើម្បី​ដោះស្រាយគ្នា​បន្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ