ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ជា​កម្មករ​ចាំចំការ​ម្នាក់ បើករថយន្ត ស្លាក​លេខ រដ្ឋ បុក​ម៉ូតូ​ពីក្រោយ ហើយ​ព្យាយាម បើក​រត់​!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់ ក៏មាន​យុវជន​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង កាលពី​វេលា​ម៉ោង ១៧ និង ២៥​នាទី ល្ងាច​ថ្ងៃទី​២៨…

ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់ ក៏មាន​យុវជន​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង កាលពី​វេលា​ម៉ោង ១៧ និង ២៥​នាទី ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ត្រង់ចំនុច​ផ្លូវបំបែក​អា​ឡាំង​ឌឺ​ឡុង ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បន្ទាប់ពី​ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​។ អ្នកបើកបរ​រថយន្ត​នោះ បាន​ព្យាយាម​បើក​គេចខ្លួន តែ​ត្រូវបាន​កំលាំង​សមត្ថកិច្ច ក្របួច​ជាប់ បញ្ជូន​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយ ដឹងថា នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:១០​នាទី​ល្ងាច លើផ្លូវ​ជាតិ​លេខ ៤ ត្រង់ចំណុច មុខ​សាលាបឋមសិក្សា ចំការកៅស៊ូ ស្ថិតនៅ​ភូមិ​១​សង្កាត់​លេខ ១​ក្រុង /​ខេត្ត ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ​រថយន្ត ០១​គ្រឿង ម៉ាក MAZDA BT50 ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ 25 2-0639 អ្នកបើកបរ​ឈ្មោះ មិច ចាន់ធូ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​ចាំចំការ មាន​ទីលំនៅ​ភូមិ​ប្រិ​យ៍​ថ្មី សង្កាត់​ទឹក​វិល​ក្រុង​/​ខេត្តសៀមរាប មាន​អ្នករួមដំណើរ​ម្នាក់ មាន​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1B-5864 អ្នកបើកបរ ឈ្មោះ ងួន វាសនា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ ភូមិ​១ សង្កាត់​លេខ ១ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​។

ហេតុការណ៍​នោះ បណ្តាល​ឲ្យ​កុមារ​នោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត ព្យាយាម​បើក​រត់ តែ​ត្រូវ​ស្ទាក់​ចាប់បាន ហើយ​ត្រូវបាន​នាំខ្លួន​មក​សាកសួរ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។ រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។

​សាក្សី ជា​អ្នករត់ម៉ូតូឌុប នៅក្បែរ​កន្លែងកើតហេតុ​នោះ បានអោយដឹងថា នៅមុន​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ដ្រី​ម​សង់ ព​ណ៏​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់ ពាក់អាវ​ក្រហម ជិះ​ម្នាក់ឯង ក្នុងទិសដៅ ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំនុចកើត​ហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ពណ៌​ស បើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ ដែល​យុវជន​កំពុង​ជិះ​ពីក្រោយ​ពេញ​ទំហឹង បណ្តាលអោយ​ប៉ើង​ទាំង​មនុស្ស និង​ម៉ូតូ បោក​ក្បាល​ស្លាប់ មួយ​រំពេច​។ ក្រោយ​បុក​ភ្លាម រថយន្ត​បង្ក ពុំបាន​ឈប់​នោះទេ គឺ​ព្យាយាម​បើក​ចូល​ក្រុង តែ​ត្រូវ​ប្រជាពលរដ្ឋ ជិះ​ម៉ូតូ​ដេញតាម និង​បាន​ប្តឹង​សមត្ថកិច្ច ដែល​នៅក្បែរនោះ ទើប​ស្ទាក់​ចាប់បាន នៅ​ចំនុច​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ