ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ជនសង្ស័យ ប្លន់​យក​ម៉ូតូ នៅ​កន្លែង​ស្ងាត់ តែ​ប៉ូលិស​សង្ស័យ ចោរ​ទម្លាក់​ម៉ូតូ​ចូល​ប្រឡាយ​

2 ឆ្នាំ មុន
  • កំពត

​កំពត​៖ នគរបាល​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ បានដាក់​ការសង្ស័យថា ម៉ូតូ​មួយគ្រឿង ដែល​ក្រុមចោរ កាប់​ប្លន់​ពី​ជនរងគ្រោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន…

​កំពត​៖ នគរបាល​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ បានដាក់​ការសង្ស័យថា ម៉ូតូ​មួយគ្រឿង ដែល​ក្រុមចោរ កាប់​ប្លន់​ពី​ជនរងគ្រោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​យកមក​ទម្លាក់ចោល ក្នុង​ប្រឡាយទឹក ជិត​ឡឥដ្ឋ ស្ថិតក្នុង​ភូមិ​ដើម​ពោធិ ឃុំ​អង្គ​សូរ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ប៉ុន្តែ ការចុះ​ក្នុង​ប្រឡាយទឹក​ដាក់​ខ្សែ​អូស ក្នុង​ប្រឡាយ រហូត​ជិត​មួយ​គីឡូម៉ែត្រ​នោះ មិនឃើញ​ម៉ូតូ​ទេ​។

ម៉ូតូ​នោះ ជា​របស់​បុរស​ម្នាក់ ឈ្មោះ អេ​ន សុ​ម៉ា​ល់ ជា​កម្មករ​ទឹក​សុទ្ធ នៅ​ភ្នំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ម៉ូតូ​នោះ ត្រូវ​ចោរ​សំឡុត​យក កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​។

ឈ្មោះ អេ​ន សុ​ម៉ា​ល់ បាន​ជិះ​ម៉ូតូ​សង់ 125 មួយគ្រឿង ផលិត​ឆ្នាំ​២០២១ ដោយ​ជិះ​ម៉ូតូ​តែម្នាក់ឯង គឺ​ចេញពី​កន្លែងធ្វើការ នៅ​កំពង់ត្រាច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ មក​ផ្ទះ​នៅ​ភូមិ​តា​តេន ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​ម្ចាស់​ម៉ូតូ បាន​ឲ្យ​ដឹងថា ពេលមកដល់​ចំណុច​ស្ពាន​ឡឥដ្ឋ ដែលមាន​ប្រឡាយទឹក ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ បាន​ជិះ​មូ​តូ​ដេញតាម​។ រហូត​លុះដល់​ចំណុច​មុខ​វត្ត​រំពើន ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ក្រុម​មិន​ស្គាល់មុខ​នោះ បាន​កាក់​ម៉ូតូ​ជនរងគ្រោះ ជាប់ ហើយ​កាប់​យកៗ កំហែង​ដោយ​ហឹ​ង្សា​តែម្ដង គឺ​ជនសង្ស័យ ស្ទាក់​ប្លន់ ដោយ​កាប់​ជនរងគ្រោះ ត្រូវ​ចំនួន ២​កាំបិត ចំ​ដៃ និង​ខ្នង បណ្ដាលអោយ​ជនរងគ្រោះ ដួល​ដេក​តែម្នាក់ឯង​។ បន្ទាប់មក ពួកក្រុម​ជន​ទាំងនោះ បាន​យក​ម៉ូតូ​ជនរងគ្រោះ ជិះ​ត្រឡប់ក្រោយ​វិញ គឺ​មក​កំពង់ត្រាច បាត់​ដំណឹង​រហូត​។

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា លោក ឈឹម ឈាង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ចុះមក​ស្រាវជ្រាវ​ប្លន់​ម៉ូតូ​នេះ​។ ប៉​ន្តែ​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច មិនទាន់បាន​ទទួលជោគជ័យ​នៅឡើយ​ទេ​។ នគរបាល​សន្និដ្ឋានថា ករណីនេះ ជា​រឿង​គំនុំ ច្រើនជាង​ករណី​កំហែង​ដោយ​ហឹ​ង្សា ឬ​ប្លន់​ម៉ូតូ​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ