ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ខ្មែរ ២​នាក់ ជាប់ពន្ធនាគារ ត្រូវបាន​អាជ្ញាធរ​ថៃ ដោះលែង​ឱ្យមក​ស្រុក​វិញ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បានធ្វើ​ការដោះលែង​ពលរដ្ឋ​ខ្មែរ ២​នាក់ ចេញពី​ពន្ធនាគារ​ឱ្យមាន​សេរីភាព​វិញ កាលពី​វេលា​ម៉ោង ១១ និង​២៥​នាទី ថ្ងៃទី​២៨ ខែកក្កដា…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បានធ្វើ​ការដោះលែង​ពលរដ្ឋ​ខ្មែរ ២​នាក់ ចេញពី​ពន្ធនាគារ​ឱ្យមាន​សេរីភាព​វិញ កាលពី​វេលា​ម៉ោង ១១ និង​២៥​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ នាំខ្លួន​យកមក​ប្រគល់ឱ្យ​អាជ្ញាធរ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ពលរដ្ឋ​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​ឈ្មោះ កន ហឿន ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែង ឃុំ​ត្បែង ស្រុក​គូលែន ខេត្តព្រះវិហារ និង​ម្នាក់ទៀត ឈ្មោះ ជិត ថេ​ង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ អ្នក​ទាំងពីរ ចាប់ខ្លួន​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ចោទ​ពីបទ​ឆ្លងដែន កាប់​ឈើ​ក្រញូង ចូល​តាម​ច្រក​តា​សឹម ជាប់គុក នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

​ក្រុម​អាជ្ញាធរ​កម្ពុជា បម្រើ​ការងារ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹង ពលរដ្ឋ​ខ្មែរ ២​នាក់ ក្រោយពី​បានទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច សមត្ថកិច្ច​បានធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ឆ្លងដែន​ខុសច្បាប់​បន្តទៀត​ ​បន្ទាប់មក លោកគ្រូ​ពេទ្យ ប្រចាំការ នៅ​ច្រក​អន្តរជាតិ​ជាំ ក៏បាន​ធ្វើតេស្ត យក​សំណាក​រក​ជំងឺ COVID ១៩ លទ្ធផល​អវិជ្ជមាន បញ្ជូនបន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋម​សិក្សា​អន្លង់វែង​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ