ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​ចាត់​ឱ្យ​មន្ទីរ​ចុះ​ផ្អាក​សកម្មភាព​ទេសចរណ៍ បណ្តោះអាសន្ន​១៤​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​លិខិត​ជូនដំណឹង និង​ចាត់​ឱ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​លិខិត​ជូនដំណឹង និង​ចាត់​ឱ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ដឹកនាំ​ក្រុម​មន្ត្រី​ចុះ​ផ្អាក​សកម្មភាព​ទេសចរណ៍​ជា​បណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ដោយ​អនុវត្ត​តាម​សារាចរ​លេខ​០៤ សរ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ផ្អាក​សកម្មភាព​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែល​មាន​សក្តានុពល​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ជា​កំហិត​។

ទន្ទឹម​នឹង​នេះ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ចាត់តាំង​ក្រុមការងារ​ដើម្បី​តាមដាន​ត្រួតពិនិត្យ​កិច្ចការ​នេះ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ទេសចរណ៍​ណាមួយ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែល​មាន​សក្តានុពល​ទេសចរណ៍​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក្នុង​រយៈពេល​នៃ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ​ជា​ដាច់ខាត​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ