ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣០,៣១ ឆ្លូវ ថោះ ច មមែ ខាល សំណាងល្អ​លុយ​ហូរ​ដូច​ទឹកស្ទឹង

2 ឆ្នាំ មុន

កំពូល​ហោរ​ប្រាប់​ថា មហា​ឆ្នាំ ឆ្លូវ ថោះ ច មមែ ខាល សុទ្ធតែ​ជា​អ្នកមាន​ង៉ូ​វ​ហេង​ល្អ សម្បូរ​លុយ​ចាយ មាន​លាភ…

កំពូល​ហោរ​ប្រាប់​ថា មហា​ឆ្នាំ ឆ្លូវ ថោះ ច មមែ ខាល សុទ្ធតែ​ជា​អ្នកមាន​ង៉ូ​វ​ហេង​ល្អ សម្បូរ​លុយ​ចាយ មាន​លាភ មាន​លុយ មាស ប្រាក់​ចាំង​ចូល​ក្នុង​ជីវិត និង​បាន​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លាភ មាន​លុយ​ចូល​មក​ផ្ទួន​ៗ​នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​កក្កដា ។

ឆ្នាំឆ្លូវ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​លាភ​សំណាង​៥៥៥​នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំថោះ ឧសភរាជ​នាំ​សំណាង នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​ធំ​ៗ​ហូរ​ចូល​ជីវិត ប្រកប​កិច្ចការ​អ្វី​ក៏​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា ពណ៌​នៃ​លាភ​សំណាង ខៀវ លេខ​នៃ​លាភ​សំណាង​លេខ​១៦៧ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កប់​ក្តោង ។

ឆ្នាំច ដួងតារា​រាសី​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង ៨៨៨ ពណ៌​លាភ​មាស នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​ដំណើរ​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ច្រើន​ៗ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​រមែង​ទទួល​បាន​ផ្លែផ្កា​ល្អ មាសប្រាក់​ហូរ​ចូល ការងារ​ទាំងឡាយ​ទាំង​ការងារ​រក​ទទួលទាន ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ចម្រើន​រុងរឿង សមប្រកប​ខ្លាំង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង និង​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ ពណ៌​លាភ​ខៀវ លេខ​នាំ​សំណាង​៣៣៣៣ នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​កក្កដា លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ជាប់​មិន​ដាច់ ឯ​ជីវិត​ការងារ​រមែង​ទទួលផល​ផ្លែផ្កា ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​ទស្សន៍​ទាយ​ថា ក្នុង​រង្វង់​បួន​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ចូល​មក​ឯង​ៗ រាសី​ឡើង​ខ្ពស់ត្រដែត គិត​អ្វី​ធ្វើ​អ្វី​រមែង​ផ្តល់​ផល​ល្អ បានទ្រព្យ​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ជា​វិជ្ជមាន​ហួស​ពី​ការ​រំពឹង​ទុក មាសប្រាក់​ហូរ​ចូល​ពេញ​ៗ​ដៃ ។

ឆ្នាំខាល មាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​អះអាង​ថា នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​ធំ​មាន​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លេខ​នាំ​សំណាង​លេខ​៤៤៤ ប្រញាប់​បញ្ជូន​សារ​ភ្លាម​មាន​លាភ​មានសំណាង មាន​សិរី​សួស្តី​ហូរ​ចូល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ