ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ដាក់​បម្រាម​គោចរ នៅ​រាជធានី​ភ្នំពេញ អនុវត្ត​(១៤​ថ្ងៃ​)​ចាប់ពី​យប់​ថ្ងៃនេះ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្រេច​ដាក់​ឲ្យ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម…

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្រេច​ដាក់​ឲ្យ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង​៣​ភ្លឺ ជា​ផ្លូវការ​ហើយ ដោយ​អនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។

លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤ (​ដប់​បូ​ន​)​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣​និង​៥៩ នាទី (​ម្ភៃ​បី​និង​ហាសិប​ប្រាំបួន​នាទី​) នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​អភិបាល បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​៩ យប់ ដល់​ម៉ោង ៣​ភ្លឺ ជា​ផ្លូវការ​ហើយ ដោយ​អនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ទី ២៩ ខែកក្កដា នេះ​តទៅ ។

យ៉ាងណាមិញ​បម្រាម​គោចរ ត្រូវ​បាន​លើកលែង​ក្នុង​ករណី​មួយ​ចំនួន ដូច​ខាងក្រោម ​៖

  • ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​មាន​សមត្ថកិច្ច ដោយ​ត្រូវ
    ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម
  • ការ​ធ្វើ​ដំណើរ​របស់​ជនបរទេស​ដែល​ជា​មន្ត្រី​ការទូត មន្ត្រី​បុគ្គលិក​នៃ​ស្ថាន​តំណាង​បរទេស ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ដែល​ជា​មន្ត្រី​របស់​អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ ដោយ​មាន​ភ្ជាប់​ជាមួយ នូវ​ឯកសារ​បញ្ជាក់
    អំពី​អត្តសញ្ញាណ​និង​ការងារ និង​អាច​អម​ដោយ​អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ខ្មែរ
  • ការ​ធ្វើ​ដំណើរ​របស់​អ្នក​សារព័ត៌មាន ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អំពី​អត្តសញ្ញាណ​និង​ការងារ
    ព្រមទាំង​មាន​លិខិតអនុញ្ញាត​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ក្រសួង​ព័ត៌មាន
  • ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​តាម​ផ្លូវអាកាស​ទៅ​អាកាសយានដ្ឋាន ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ
    បញ្ជាក់​អត្តសញ្ញាណ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​។ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​តាម​ផ្លូវ
    អាកាស​ចេញពី​អាកាសយានដ្ឋាន ត្រូវ​អនុវត្ត​តាម​វិធាន​ផ្នែក​សុខាភិបាល​ជា​ធរមាន
  • ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី និង​បុគ្គលិក​ផ្នែក​ប្រតិបត្តិការ​ដែល​បម្រើ​ការងារ​នៅ​អាកាសយានដ្ឋាន ដោយ​ត្រូវ
    ភ្ជាប់​មក​ជាមួយ​នូវ​ឯ​ក៏​សារ​បញ្ជាក់​អត្តសញ្ញាណ និង​លិខិត​បញ្ជា​បេសកកម្ម ឬ លិខិតអនុញ្ញាត​ធ្វើ​ដំណើរ
    របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ
  • ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ឬ មូលហេតុ​បន្ទាន់​ក្នុង​គ្រួសារ ប៉ុន្តែ មិន​ឱ្យ​លើស​ពី
    សមាជិក ៤ នាក់
  • ការ​ធ្វើ​ដំណើរ​ដើម្បី​ត្រឡប់​ទៅ​លំនៅ​ឋាន ឬ ទី​សំណាក់​របស់​ខ្លួន​វិញ​របស់​បុគ្គល​ដែល​បាន​បញ្ចប់​ការ​ធ្វើ
    ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ឬ កន្លែង​សម្រាក​ព្យាបាល
  • ការ​ដឹក​ជញ្ជូន​ទំនិញ​-​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​គ្រប់​ប្រភេទ ប៉ុន្តែ មិន​ឱ្យ​លើស​ពី​សមាជិក
    ២ នាក់ និង​មិន​ត្រូវ​ប្រមូលផ្តុំ​គ្នា​ឡើយ
  • ការ​ដឹក​ជញ្ជូន​ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋ
  • សេវា​សង្គ្រោះ​បន្ទាន់ និង​សេវា​សុខាភិបាល ទាំង​រដ្ឋ និង​ឯកជន​។
  • ឱសថស្ថាន
  • សេវា​ពន្លត់​អគ្គិភ័យ
  • សេវា​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត
  • សេវា​បម្រើ​ប្រតិបត្តិការ​ផ្នែក​ទូរគមនាគមន៍
  • ទីតាំង​ផលិត​គ្រឿង​ឧបភោគបរិភោគ និង​ទំនិញ​យុទ្ធសាស្ត្រ​ដែល​បម្រើ​ឱ្យ​ការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩
  • ទីតាំង​ផលិត​និង​ផ្គត់ផ្គង់​ឱសថ អាល់កុល អុកស៊ីហ្សែន និង​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត
  • ស្ថានីយ៍​ប្រេងឥន្ធនៈ​-​ហ្គា​ស
  • សេវា​សណ្ឋាគារ និង​ផ្ទះសំណាក់
  • ការ​បំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ
  • ករណី​ចាំបាច់ និង​សេវា​សាធារណៈ​ចាំបាច់​ដទៃ​ទៀត ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

ក្រៅពី​ករណី​លើកលែង​ដូច​បាន​កំណត់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​ចំពោះ​ការ​ធ្វើចរាចរណ៍ និង​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម​ផ្សេង​ទៀត ទៅ​តាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង ដោយ​អនុលោមតាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture