ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាលខេត្ត ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ៩៨​នាក់ ជាសះស្បើយ ចំនួន ៧១​នាក់ និង​ស្លា.ប់​ចំនួន ៣​នាក់​បន្ថែមទៀត

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៨​នាក់ ជាសះស្បើយ ចំនួន ៧១​នាក់…

ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៨​នាក់ ជាសះស្បើយ ចំនួន ៧១​នាក់ និង​ស្លាប់​ចំនួន ៣​នាក់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្តសៀមរាប​។​

​ករណី​ទី​១ ដល់ទី​៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ករណី​ទី​៦ ដល់ទី​១៨ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក និង​ករណី​ទី​១៩ ដល់ទី​២២ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។ ក្នុងនោះ ករណី​ទី​២៣ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ លាស់ ហេង ករណី​ទី​២៤ ដល់ទី​២៧ គឺជា​ករណី​មាន​ប្រភព​ចម្លង​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ និង​ខេត្តបន្ទាយមានជ័យ និង​ករណី​ទី​២៨ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ មកពី​ខេត្តបាត់ដំបង​។ ជាមួយគ្នានេះ ករណី​ទី​២៩ ដល់ទី​៣៤ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​៣៥ ដល់ទី​៩៨ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​រីឯ​អ្នកជា​សះស្បើយ ទាំង ៧១​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។​

​រីឯ​ករណី​ស្លាប់​ចំនួន ៣​ករណី កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ត្រូវបាន​រដ្ឋបាលខេត្ត​សៀមរាប ប្រកាសថា មាន​រាយ​នាម ដូចខាងក្រោម​៖ ១- ឈ្មោះ ប៊ុន លី​ម៉េង ភេទ​ប្រុស អាយុ ៨២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣ និង ៣០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។ ២- ឈ្មោះ ឆែម ធៀន ភេទ​ស្រី អាយុ ៥៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ទំរឹង ឃុំ​រើ​ល ស្រុក​ពួក ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ០២ និង​០០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។ ៣- ឈ្មោះ ម៉ម ម៉េ​ត ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ថ្មី ឃុំ​គោកធ្លក ក្រោម ស្រុក​ជីក្រែង ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង ៣០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា នៅ​ខេត្តសៀមរាប រហូតដល់​ថ្ងៃទី​២៧​កក្កដា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤០២០ នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២០៩៥​នាក់ ស្លាប់ ៤៥​នាក់ និង​១៨៨០ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ឱ្យបាន​គ្រប់ ១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ