ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២៤​ម៉ោង​ចុង​ក្រោយ​នេះ វៀតណាម​មាន​អ្នក​ឆ្លង​កូវីដ​​​១៩​ថ្មី​​ជិត​៨​ពាន់​នាក់

1 ខែ មុន

រវាង​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១៩​ថ្ងៃ​ទី​២៧​កក្កដា វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ូ​ដ​-១៩​ថ្មី ចំនួន​៥.១៤៥​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មាន​ដល់​៧.៩១៣​នាក់ រយៈពេល​

ប្រទេស​វៀតណាម ៖ រវាង​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១៩​ថ្ងៃ​ទី​២៧​កក្កដា វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ូ​ដ​-១៩​ថ្មី ចំនួន​៥.១៤៥​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មាន​ដល់​៧.៩១៣​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៧.៩១៣​នាក់​នោះ ៦.៣១៨​នាក់​នៅ​ក្រុង​ហូ​ជី​មិ​ញ​និង​២៣​នាក់​នៅ​ក្រុង​ហាណូយ​។ ជាមួយ​អ្នក​ឆ្លង​ថ្មី​ទាំងនេះ​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប ក្នុង​ប្រទេស​នេះ ឡើង​ដល់​១១៤.២៦០​នាក់ ក្នុង​នោះ​២.២០៣​នាក់​ជា​អ្នក​នាំ​ចូល​និង​១១២.០៥៧​នាក់​ជា​អ្នក​ឆ្លង​ក្នុងស្រុក​។

មក​ទល់​ពេល​នេះ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​ចំនួន​ជាង​៤,៧៤​លាន​ដូ​ស​ទើប​ចាក់​បាន​នៅ​វៀតណាម ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១០០​លាន​នាក់ ក្នុង​នោះ​មាន​តែ​៤២៣.០០០​នាក់​ដែល​ចាក់​បាន​២​ដូ​សរួច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ lecourrier

Picture
Picture
Picture