ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook រឹត​បន្តឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម​ក្នុង​បណ្តាញ​សង្គម​យក្ស​របស់​ខ្លួន

1 ខែ មុន

ត្រឹមតែ​រយៈពេល​១​ឆ្នាំ (​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០២១) ក្រុមហ៊ុន Facebook បាន​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​កំណត់ និង​ចាត់វិធានការ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម

រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​រយៈពេល​១​ឆ្នាំ (​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០២១) ក្រុមហ៊ុន Facebook បាន​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​កំណត់ និង​ចាត់វិធានការ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម (hate speech) រហូត​ដល់ ១៦៥%​។ ដោយសារ​បច្ចេកវិទ្យា​ទំនើប បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ បច្ចុប្បន្ន​មាន​លទ្ធភាព​ចាប់​បាន​រហូត​ដល់ ៩៦,៨% នៃ​ពាក្យ​សម្ដី​ស្អប់ខ្ពើម ដោយ​មិន​ពឹងផ្អែក​លើ​អ្នក​ណា​ម្នាក់​រាយការណ៍​ជូន​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចេញ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ។

Picture

អ្នក​នាង Melissa Chin អ្នកគ្រប់គ្រង​ផ្នែក​គោលនយោបាយ​មាតិកា​ទទួល​បន្ទុក​ផ្នែក​ពាក្យ​សម្ដី​ស្អប់ខ្ពើម​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ក្រុម​អ្នកកាសែត​កម្ពុជា​ថា​៖ «​សុវត្ថិភាព និង​សន្តិសុខ គឺជា​អាទិភាព​ដ៏​សំខាន់​មួយ​សម្រាប់​យើង​នៅ​ក្រុមហ៊ុន Facebook ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការងារ​របស់​យើង​។ យើង​ជឿ​ថា មនុស្ស​បញ្ចេញមតិ​របស់​ខ្លួន និង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​សេរី​នៅ​ពេល​ពួក​គេ​មិន​មាន​អារម្មណ៍​ទទួល​រង​ការ​វាយប្រហារ​ដោយសារ​តែ​ថា តើ​ពួក​គេ​គឺជា​អ្នក​ណា?​។

Picture

អ្នក​នាង Melissa Chin ថ្លែង​បន្ត​ថា ហេតុ​ដូចនេះ​ហើយ បានជា​យើង​មិន​អនុញ្ញាត​ឱ្យ​មាន​ពាក្យ​សម្ដី​ស្អប់ខ្ពើម​នៅ​លើ​បណ្តាញ​ទំនាក់ទំនង Facebook​។ វា​បង្កើត​ឱ្យ​មាន​បរិស្ថាន​បំ​ផិត​បំភ័យ និង​ការ​ផាត់​ចេញ (exclusion) ហើយ​ក្នុង​ករណី​ខ្លះ វា​អាច​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា​ខាងក្រៅ​ផង​ដែរ​»​។

Picture

ក្រុមហ៊ុន Facebook បាន​កំណត់​និយម​ន័យ​ពាក្យ​សម្តី​ស្អប់ខ្ពើម​ថា ជា​ការ​វាយប្រហារ​ផ្ទាល់ ដូច​ជា​សំដី​បែប​ហិ​.​ង្សា ឬ​បន្ថោក​ភាព​ជា​មនុស្ស សេចក្តី​ថ្លែង​អំពី​ភាព​អន់ ការ​ជេរ​ប្រមាថ ឬ​ការ​អំពាវនាវ​ឱ្យ​មានការ​ផាត់​ចេញ (exclusion) ឬ​ការ​បំបែក​ក្រុម​មនុស្ស​ដោយ​ផ្អែក​លើ​លក្ខណៈ​ដែល​ត្រូវ​បានការ​ពារ​។ លក្ខណៈ​ដែល​ត្រូវ​បាន​ការពារ​ទាំងនេះ​រួម​មានពូជ​សាសន៍ ជាតិពន្ធុ ដើម​កំណើន​ជាតិ​សាសន៍ ពិការ​ភាព សាសនា និន្នាការ​ផ្លូវភេទ ភេទ អត្តសញ្ញាណ​យេ​ន​ឌ័​រ ឬ​ជំងឺ​ធ្ងន់ធ្ងរ​។ ក្រុមហ៊ុន Facebook ប៉ាន់​ប្រមាណ​ថា ក្នុង​ចំណោម​ការ​ពិនិត្យ​មើល​មាតិកា ១០.០០០​ដង​នៅ​លើ Facebook មាន​ត្រឹមតែ ៥ ទៅ ៦​ដង​ប៉ុណ្ណោះ ដែល​មាន​រួម​បញ្ចូល​ពាក្យ​សម្ដី​ស្អប់ខ្ពើម​។

Picture

អ្នក​នាង Chin បាន​បន្ថែម​ថា​៖ «​នៅ​ពេល​យើង​បាន​ចាប់ផ្តើម​ការ​រាយការណ៍​ដំបូង​អំពី​ម៉ា​ទ្រិ​ច​របស់​យើង​សម្រាប់​ពាក្យ​សម្ដី​ស្អប់ខ្ពើម​នៅ​ចុងឆ្នាំ​២០១៧ យើង​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម​ចំនួន ២៣,៦% មុន​ពេល​អ្នក​ប្រើប្រាស់​រាយការណ៍​អំពី​មាតិកា​ទាំងនោះ​មក​កាន់​យើង​។ ចាប់តាំងពី​ពេល​នោះ​មក អត្រា​រក​ឃើញ​របស់​យើង​បាន​កើនឡើង​ដល់ ៩៦,៨% ដែល​មាន​ន័យ​ថា ត្រឹមតែ​ក្នុង​រយៈពេល​៣​ឆ្នាំ យើង​បាន​បង្កើន​ចំនួន​មាតិកា​ពាក់ព័ន្ធ​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម​ដែល​យើង​អាច​កំណត់​បាន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ជាង ៣២០%»​។

Picture

ដើម្បី​បង្កើត​បរិស្ថាន​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​មនុស្ស​មក​ពី​ជុំវិញ​ពិភពលោក​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​គ្នា ស្តង់ដា​សហគមន៍ (Community Standards) របស់​ក្រុមហ៊ុន Facebook មាន​ចែង​នូវ​អ្វី​ដែល​ត្រូវ​បាន​អនុញ្ញាត និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​។ ស្តង់ដា​សហគមន៍​របស់​ក្រុមហ៊ុន Facebook គ្របដណ្តប់​ប្រភេទ​មាតិកា​ដ៏​ទូលំទូលាយ ដូច​ជា​ពាក្យ​សម្ដី​ស្អប់ខ្ពើម ព្រមទាំង​ភេ​វរ​កម្ម សុវត្ថិភាព​កុមារ និង​ផ្សេង​ៗ​ទៀត​។

Picture

គិត​ចាប់តាំងពី​ឆ្នាំ​មុន​មក ស្តង់ដា​សហគមន៍​របស់​ក្រុមហ៊ុន Facebook អា​ចរក​បានជា​ភាសា​ខ្មែរ​។ ក្រុមហ៊ុន Facebook ប្រើប្រាស់​ដំណើរការ​មួយ​ដែល​រួម​ផ្សំគ្នា​រវាង​ការ​រាយការណ៍​ពី​សហគមន៍​អ្នក​ប្រើប្រាស់ ការ​ពិនិត្យ​មើល​ពី​ក្រុមការងារ​របស់​ក្រុមហ៊ុន និង​បច្ចេកវិទ្យា ដើម្បី​កំណត់ និង​ពិនិត្យ​មើល​មាតិកា​ប្រឆាំង​នឹង​ស្តង់ដា​សហគមន៍​របស់​ខ្លួន​។ មាន​បុគ្គលិក​ជាង ៣៥.០០០​នាក់ នៅ​ក្រុមហ៊ុន Facebook ដែល​កំពុងធ្វើការ​ងារ​លើ​សុវត្ថិភាព និង​សន្តិសុខ រួម​ទាំង​មាន​អ្នកសម្របសម្រួល​មាតិកា​ជាង ១៥.០០០​នាក់​ផ្សេង​ទៀត​ផង​។

Picture

អ្នក​នាង Chin បាន​បន្ត​ថា​៖ «​គោលនយោបាយ​របស់​យើង​កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​និច្ច ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​នានា​ក្នុង​របៀប​ដែល​ភាសា​ត្រូវ​បាន​ប្រើប្រាស់​អន​ឡាញ​។ យើង​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ដើម្បី​កំណត់​អាទិភាព​ទៅ​លើ​មាតិកា​ដែល​ចាំបាច់​ត្រូវ​ពិនិត្យ​មើល បន្ទាប់​ពី​ពិចារណា​ទៅ​លើ​សក្ដានុពល​របស់​មាតិកា​ដែល​រីកសាយ​ភាយ​យ៉ាង​ឆាប់រហ័ស កម្រិត​គ្រោះថ្នាក់​ដែល​វា​អាច​បង្ក​ឡើង និង​កម្រិត​ដែល​មាតិកា​មួយ​ចំនួន​អាច​រំលោភ​គោលនយោបាយ​របស់​យើង​»​។