ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​បន្លឺ​នូវ​បច្ឆិមពុទ្ធវចនៈ

2 ឆ្នាំ មុន

ពុទ្ធ​សាវក​ទាំងឡាយ​មាន​សេចក្តី​ស្រណោះស្រណោក​សោកស្តាយ​ព្រះ​បរម​សាស្តា​ជា​អនេក មុន​ពេល​ដែល​ព្រះ​បរម​សាស្តា ស្ដេច​យាង​ចូល​កាន់​ព្រះ​និព្វាន នៅ​គ្រានោះ​ព្រះ​អង្គ​ទ្រង់​បន្លឺ​នូវ​ព្រះ​វាចា​ចុង​ក្រោយ ឬ​ហៅ​ថា បច្ឆិមពុទ្ធវចនៈ​យ៉ាងនេះ​ថាៈ ហ​ន្ទ​ទានិ ភិ​ក្ខ​វេ អា​មន្ត​យា​មិ វោ…

ពុទ្ធ​សាវក​ទាំងឡាយ​មាន​សេចក្តី​ស្រណោះស្រណោក​សោកស្តាយ​ព្រះ​បរម​សាស្តា​ជា​អនេក មុន​ពេល​ដែល​ព្រះ​បរម​សាស្តា ស្ដេច​យាង​ចូល​កាន់​ព្រះ​និព្វាន នៅ​គ្រានោះ​ព្រះ​អង្គ​ទ្រង់​បន្លឺ​នូវ​ព្រះ​វាចា​ចុង​ក្រោយ ឬ​ហៅ​ថា បច្ឆិមពុទ្ធវចនៈ​យ៉ាងនេះ​ថាៈ

ហ​ន្ទ​ទានិ ភិ​ក្ខ​វេ អា​មន្ត​យា​មិ វោ វយ​ធ​ម្មា សង្ខា​រា អប្បមា​ទេ​ន សម្បា​ទេ​ថ ។ ប្រែ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឥឡូវនេះ​តថាគត​ផ្ដាំ​អ្នក​រាល់គ្នា​ថា សង្ខារ​ទាំងឡាយ​រមែង​មានការ​សោះសូន្យ​ទៅ​ជា​ធម្មតា ហេតុនេះ ចូរ​អ្នក​រាល់គ្នា​ញ៉ាំង​កិច្ច​ទាំងពួង​ឲ្យ​សម្រេច​ដោយ​សេចក្ដី​មិន​ប្រមាទ​ប្រហែសធ្វេស​ចុះ ។

ចូរ​អ្នក​ទាំងឡាយ​កុំ​តាម​ប្រកប​សេចក្ដី​ប្រមាទ​ឱ្យ​សោះ ព្រោះថា អ្នក​ដែល​មិន​ប្រមាទ​ហើយ រមែង​រំពឹង​ពិចារណា​ត្រិះ​រិះ​តាម​គន្លង​នៃ​សេចក្តី​ល្អ​ពិត នោះ​សេចក្តីសុខ​ដ៏​ប្រសើរ​នឹង​សម្រេច​ដល់​អ្នក​រាល់គ្នា​ប្រាកដ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ