ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកស្រូវ និងទំនិញគ្រប់ប្រភេទរាប់រយគ្រឿងកំពុងកកស្ទះតាមបណ្តោយផ្លូវជាតិលេខ២ឆ្ពោះទៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រថយន្ត​ដឹកស្រូវ និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​បាន​នឹង​កំពុង​កកស្ទះ​ពេញ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ ដោយសារ​តែ​ភាគី​ខាង​ប្រទេស​វៀតណាម មានការ​រឹត​បណ្តឹង​លើ​វិធានការ​សុខាភិបាល ក្រោយ​មាន​ករណី​ផ្ទុះ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​១៩​ជា​ច្រើន​នាក់…

ខេត្តតាកែវ ៖ រថយន្ត​ដឹកស្រូវ និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​បាន​នឹង​កំពុង​កកស្ទះ​ពេញ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ ដោយសារ​តែ​ភាគី​ខាង​ប្រទេស​វៀតណាម មានការ​រឹត​បណ្តឹង​លើ​វិធានការ​សុខាភិបាល ក្រោយ​មាន​ករណី​ផ្ទុះ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​១៩​ជា​ច្រើន​នាក់ ទើប​ធ្វើ​ឲ្យ​មានការ​យឺ​យ៉ាវ​ក្នុង​ការ​ដោះ​ដូរ​ឥ​វ៉ា​ន់ ទំនិញ ឬ​ស្រូវ មានការ​កកស្ទះ​២​ថ្ងៃ​មក​ហើយ ។

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​គយ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

មន្ត្រី​គយ​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ខ្លាំង គឺ​ខាង​ភាគី​វៀតណាម មានការ​រឹត​បន្តឹង​យ៉ាង​តឹង​រឹង និង​ខ្លាំង​ជាង​មុន លើ​វិធាន​ការណ៍​សុខាភិបាល បិទ​ច្រករបៀង​ទាំងអស់ ហើយ​កម្ពុជា​យើង​ក៏​ដូច​គ្នា ដោយ​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​ចូល​ដោះ​ដូរ​ទំនិញ​ក្នុង​មួយ​ជើង ឬ​១​សារ បាន​រថយន្ត​ចំនួន​១០​គ្រឿង ដោយ​ធ្វើការ​ត្រួតពិនិត្យ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​យកចិត្តទុកដាក់ ឲ្យ​ឡាន​ដោះ​ដូរ​ទំនិញ​ចុះ​រួចរាល់ ត្រូវ​វិល​ចេញ​មក​វិញ​ទើប​ឲ្យ​មាន​រថយន្ត​ជា​បន្តបន្ទាប់​ចូល មក​ជា​បន្ត​សម្រាប់​ជើង​ទី ២ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​កកស្ទះ​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​នេះ គឺ​មាន​រយៈពេល ២​ថ្ងៃ​មក​ហើយ ឥឡូវនេះ​កម្លាំង​សមត្ថកិច្ច​បាន​នឹង​កំពុង​សម្រួល​ចរាចរណ៍​រៀបចំ​សណ្តាប់ធ្នាប់​ឲ​មាន​របៀបរៀបរយ​ឡើង​វិញ​មិន​ឲ​មានការ​ចត​ឡាន​មានការ​កកស្ទះ​ពេញ​ផ្លូវ​រញ៉េរញ៉ៃ​បន្ត​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ