ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ ប៉ុនប៉ង​លួច​កាច់ក​ម៉ូតូ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ បុរស​ចំណាស់​ម្នាក់ បាន​ចត​ម៉ូតូ នៅមុខ​ផ្ទះមួយ​ភ្លែត ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បាន​លួច​កាច់ក​ម៉ូតូ តែ​មិន​បាន​សម្រេច ព្រោះ​គាត់​ដឹងខ្លួន​ទាន់ និង​ស្រែក​ឆោឡោ ផ្អើល​ដល់​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ…

ភ្នំពេញ​៖ បុរស​ចំណាស់​ម្នាក់ បាន​ចត​ម៉ូតូ នៅមុខ​ផ្ទះមួយ​ភ្លែត ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បាន​លួច​កាច់ក​ម៉ូតូ តែ​មិន​បាន​សម្រេច ព្រោះ​គាត់​ដឹងខ្លួន​ទាន់ និង​ស្រែក​ឆោឡោ ផ្អើល​ដល់​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ ជួយ​ប្រដេញ តាម​ឃាត់​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅផ្ទះ​មួយកន្លែង មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​២០៨ កែង​ផ្លូវ​លេខ​៥១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។

​ប្រភពពី​ម្ចាស់​ម៉ូតូ​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ គឺ​គាត់​បាន​ឈប់​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា គុប នៅមុខ​ផ្ទះ តាម​បណ្ដោយ​ផ្លូវ​២០៨ កែង​នឹង​ផ្លូវ​លេខ​៥១​។ ពេល​គាត់​ដើរចូល​ផ្ទះមួយ​ភ្លែត ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បានមក​លួច​បណ្តើរ​​ម៉ូតូ​គាត់​ចេញពី​មុខផ្ទះ និង​កាច់​បំបែក​គ្រាប់​សោរ​ម៉ូតូ​គាត់ ប៉ុនប៉ង​លួច ហើយ​ភ្លាមៗ​នោះ រូបគាត់​ដឹងខ្លួន​ទាន់ ក៏​ស្រែក​ឆោឡោ ផ្អើល​ដល់​ប្រជាពលរដ្ឋ ធ្វើអោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ រត់​មកដល់​ផ្លូវ​លេខ​២០០ ក៏ត្រូវ​កម្លាំង​ល្បាត​ខណ្ឌដូនពេញ ប្រទះឃើញ ក៏​ឃាត់ខ្លួន​តែម្តង​។

​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ស៊ឹម ទី ហៅ អា​ស្វាយ អាយុ ៣៧​ឆ្នាំ មុខរបរ និង ស្នាក់នៅ មិន​ពិត​ប្រាកដ​។ បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល​បឹងរាំង ដើម្បី​សាកសួរ​នាំ និង​ចាត់​ការបន្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ