ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយគួរទុកកូនឱ្យនៅផ្ទះម្នាក់ឯងទេ ?

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃឈប់សម្រាកពីសាលា និងបន្ទាប់ពីម៉ោងសិក្សាអាចបង្ហាញពីបញ្ហាប្រឈមសម្រាប់គ្រួសារ សម្រាប់ឪពុកម្តាយដែលរវល់ធ្វើការ ។ ការស្វែងរកការថែទាំសមស្របសម្រាប់កុមារ គឺមានការលំបាក។ ការសិក្សាថ្មីៗនេះបានបង្ហាញថា កុមារអូស្ត្រាលីម្នាក់ក្នុងចំណោម…

រាជធានីភ្នំពេញ ៖ ថ្ងៃឈប់សម្រាកពីសាលា និងបន្ទាប់ពីម៉ោងសិក្សាអាចបង្ហាញពីបញ្ហាប្រឈមសម្រាប់គ្រួសារ សម្រាប់ឪពុកម្តាយដែលរវល់ធ្វើការ ។ ការស្វែងរកការថែទាំសមស្របសម្រាប់កុមារ គឺមានការលំបាក។ ការសិក្សាថ្មីៗនេះបានបង្ហាញថា កុមារអូស្ត្រាលីម្នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុក្រោម ១២ ឆ្នាំ ចំណាយផ្នែកខ្លះនៃថ្ងៃឈប់សម្រាកនៅឯសាលារៀនដោយមិនមានការត្រួតពិនិត្យបានត្រឹមត្រូវ ។

អាយុស្របច្បាប់នៅពេលកុមារអាចត្រូវបានទុកចោលនៅផ្ទះក្នុងប្រទេសអូស្ត្រាលីខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ ។ រដ្ឋ Queensland, Victoria និង Tasmania មានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់ឪពុកម្តាយដែលទុកកូនក្រោមអាយុ ១២ ឆ្នាំនៅផ្ទះដោយមិនបានយកចិត្តទុកដាក់។ រដ្ឋផ្សេងទៀតមិនមានច្បាប់ជាក់លាក់ណាមួយអំពីកុមារដែលត្រូវទុកចោលដោយគ្មានការត្រួតពិនិត្យពីមនុស្សពេញវ័យ ។

Picture

ទទួលបានតុល្យភាពត្រឹមត្រូវ ៖ ឪពុកម្តាយមានកាតព្វកិច្ចក្នុងការថែរក្សាកូនៗឱ្យមានសុវត្ថិភាព និងមិនធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនានា ។ ទិដ្ឋភាពនៃតម្រូវការរបស់ឪពុកម្តាយគួរតែមានតុល្យភាពជាមួយនឹងការអភិវឌ្ឍឯករាជ្យ និងការទទួលខុសត្រូវចំពោះកុមារ ។

ការទុកកូនឱ្យនៅម្នាក់ឯងក្នុងរយៈពេលខ្លី គឺជាការបណ្តុះបណ្តាលដ៏ល្អសម្រាប់ឯករាជ្យភាព និងការដោះស្រាយបញ្ហារបស់កុមារ ។ ការទៅលេងអ្នកជិតខាងរយៈពេល ៥ នាទី ការដើរហាត់ប្រាណ ២០ នាទីនៅជុំវិញបុរីរបស់អ្នក ឬការទៅផ្សារទំនើបមួយសន្ទុះ គឺជាឱកាសដ៏ល្អដើម្បីទុកកូនៗឱ្យនៅម្នាក់ឯងក្នុងរយៈពេលខ្លី ។ ការស្ថិតនៅម្នាក់ឯងបន្តិចម្តងៗបែបនេះអាចរៀបចំឱ្យកុមារមានការយល់ដឹង និងអារម្មណ៍ដែលត្រូវទុកនៅផ្ទះរយៈពេលយូរ ។

+ ការណែនាំ ៖ នៅពេលទុកកូននៅផ្ទះដោយមិនបានមើលថែ សូមពិចារណាលើកត្តាដូចខាងក្រោម ៖

Picture

សុវត្ថិភាព ៖ ការរក្សាសុវត្ថិភាពកុមារជាអាទិភាពទីមួយ ដូច្នេះសូមធានាថា កុមារមានផាសុកភាព និងត្រៀមរួចរាល់ ប្រសិនបើមានភាពអាសន្នកើតឡើង ដែលនេះរួមបញ្ចូលទាំងការទុកលេខទូរស័ព្ទរបស់អ្នក អ្នកជិតខាង និងសេវាកម្មសង្គមដើម្បីឱ្យគេខលហៅ ហើយធានាថា មានអ្នកជិតខាងដែលអាចជួយអ្នក និងកូនអ្នកបាន ។

ត្រៀមខ្លួនសម្រាប់ការយល់ដឹង ៖ សូមពិចារណាប្រសិនបើកូនអ្នកមានសមត្ថភាពគ្រប់គ្រងបញ្ហា ឬកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុនដូចជា ជនចម្លែកគោះទ្វារ ឬពេលកូនរអិល និងដួលជាដើម ។ កុមារខ្លះមានសមត្ថភាពច្រើនជាងក្មេងដទៃទៀតក្នុងការគិតអំពីបញ្ហារបស់ពួកគេ ហើយពួកគេមិនងាយនឹងរន្ធត់ តក់ស្លុត ឬត្រូវបានបំផ្លាញដោយស្ថានភាពណាមួយនោះឡើយ ។

Picture

សូមណែនាំកូន ឬរៀបចំកុមារសម្រាប់ភាពអាសន្នដោយពិភាក្សាពីសេណារីយ៉ូផ្សេងៗគ្នាដូចជាអ្វីដែលពួកគេគួរធ្វើពេលដាច់ចរន្តអគ្គិសនី ពេលគេរអិលដួល ពេលនរណាមកគោះទ្វារ ឬអ្វីដែលគេត្រូវធ្វើ ប្រសិនបើពួកគេច្រឡំចាក់សោរខ្លួនឯង ។

ការត្រៀមខ្លួនសម្រាប់អារម្មណ៍ ៖ ត្រូវគិតពិចារណាថា តើក្មេងៗអាចទ្រាំទ្រនឹងអារម្មណ៍ដោយការនៅម្នាក់ឯងបានទេ ។ កុមារខ្លះពិបាកក្នុងការនៅម្នាក់ឯងក្នុងរយៈពេលយូរ ឆាប់ធុញទ្រាន់ ហើយក្នុងករណីខ្លះមានការថប់បារម្ភ ។ ការឱ្យកូននៅម្នាក់ឯងបន្តិចម្តងៗជាជំហានៗអាចរៀបចំឱ្យកុមារចេះបែកចេញពីមនុស្សពេញវ័យ និងមានពេលវេលាដោយខ្លួនឯង ។

Picture

ទំនួលខុសត្រូវ ៖ កុមារអាចមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការទប់ទល់នឹងខ្លួនឯង តែវាមិនមានន័យថា ពួកគេគួរតែទទួលខុសត្រូវចំពោះការថែរក្សាអ្នកផ្សេងទៀតឡើយ ។ សូមប្រាកដថា បងប្អូនបង្កើតណាម្នាក់ដែលនៅផ្ទះដោយគ្មានការមើលការខុសត្រូវពីមនុស្សពេញវ័យគួរតែអាចមើលថែខ្លួនឯង និងមិនពឹងផ្អែកលើបងប្រុស ឬបងស្រី ដើម្បីថែរក្សាពួកគេឱ្យមានសុវត្ថិភាពឡើយ ។

ការរំពឹងទុក ៖ ការទុកកូនឱ្យនៅផ្ទះដោយខ្លួនឯង គឺពាក់ព័ន្ធនឹងធាតុនៃការទុកចិត្ត ។ អ្នកត្រូវមានអារម្មណ៍ស្ងប់សុខ ដែលកុមារនឹងមានអាកប្បកិរិយាល្អ ហើយអាចរក្សាសុវត្ថិភាពខ្លួនបាន ។ សូមដាក់ការរំពឹងទុករបស់អ្នកអំពីឥរិយាបទ សកម្មភាព ការប្រើប្រាស់ឧបករណ៍ឌីជីថល អាហារដែលពួកគេអាចញ៉ាំបាននិងអ្នកដែលអាចមកលេងបាន ។

ត្រូវដឹងច្បាស់ជាមួយនឹងការរំពឹងទុករបស់អ្នក ហើយប្រាប់កូនៗរបស់អ្នកថា អ្នកទុកចិត្តពួកគេឱ្យធ្វើអ្វីដែលត្រឹមត្រូវ ។

Picture

រកមើលគន្លឹះ ៖ សូមស្តាប់កូនៗរបស់អ្នក ព្រោះជាទូទៅពួកគេនឹងប្រាប់អ្នកបានថា នៅពេលណាដែលពួកគេត្រៀមខ្លួនចាប់ផ្តើមនៅផ្ទះដោយខ្លួនឯងបាន ។ មានពេលខ្លះ អ្វីៗអាចខុសពីការគិត និងការត្រួតពិនិត្យពីមនុស្សពេញវ័យ ។ ទោះយ៉ាងណា នៅពេលធ្វើដោយយកចិត្តទុកដាក់ និងមើលឃើញជាមុននូវសញ្ញាឯករាជ្យនេះ វាអាចផ្តល់ឱ្យកុមារនូវអារម្មណ៍នៃទំនុកចិត្ត និងអារម្មណ៍ពិតនៃសមិទ្ធិផល ។ ភាពជឿជាក់ដែលអ្នកបង្ហាញអាចជួយពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយកូនអ្នកផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។