ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ដូន​កែវធ្លាប់បានណែនាំម្តងរួចហើយពីរឿងដឹកដីនេះ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ រស់នៅ​ក្នុង​ក្រុង​ដូន​កែវ​កណ្តាល​បេះដូង​ខេត្តតាកែវ រយៈពេល​ជិត​១​ខែ​មក មាន​ក្រុមហ៊ុន​មួយ​កំពុង​តែ​សម្រុក​ដឹក​ដី​ចាក់​លុប​ដី​បឹង ដែល​អ្នកមាន​លុយ​ម្នាក់ ដោយ​មិន​បាន​គ្រប​នឹង​ធ្វើ​អោយ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​បាន​ក្លាយ​ទៅ​ដីឥដ្ឋ​រអិល​ទៅ​វិញ មិនតែប៉ុណ្ណោះ​ឡាន​ដឹក​ដី​ទាំង​អស់នោះ បាន​ធ្វើ​អោយ​ខូច​ផ្លូវ​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ រស់នៅ​ក្នុង​ក្រុង​ដូន​កែវ​កណ្តាល​បេះដូង​ខេត្តតាកែវ រយៈពេល​ជិត​១​ខែ​មក មាន​ក្រុមហ៊ុន​មួយ​កំពុង​តែ​សម្រុក​ដឹក​ដី​ចាក់​លុប​ដី​បឹង ដែល​អ្នកមាន​លុយ​ម្នាក់ ដោយ​មិន​បាន​គ្រប​នឹង​ធ្វើ​អោយ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​បាន​ក្លាយ​ទៅ​ដីឥដ្ឋ​រអិល​ទៅ​វិញ មិនតែប៉ុណ្ណោះ​ឡាន​ដឹក​ដី​ទាំង​អស់នោះ បាន​ធ្វើ​អោយ​ខូច​ផ្លូវ​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​ដែល​មាន​សិទ្ធ​ពេញលេញ​យក​ការ​កាយ​ដី​បឹង​ផ្ទះ​តា​ម៉ុ​ក​នោះ មានឈ្មោះ​ឆេ​ង ច​ន្ថា មាន​ឡាន​ដឹក​ដី​ជា​ច្រើន​គ្រឿង បាន​ដឹក​ដី​បឹង​ជាប់​ផ្ទះ​តា​ម៉ុ​ក មក​ចាក់​លុប​ដី​បឹង​អោយ​អ្នកមាន​លុយ​ម្នាក់ នៅ​ក្នុងភូមិ​ស្នោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​ជាង​១​ខែ​មក​ហើយ មិន​ទាន់​ពេញ​នៅឡើយ​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ឡាន​ពួក​ក្រុម​ដឹក​ដី​នេះ មិន​ត្រឹមតែ​ដឹក​ដី​ធ្វើ​អោយ​ធ្លាក់​រាយ​ប៉ាយ​ក្រាល​លើ​ផ្លូវ​កៅស៊ូ​នោះ​ទេ ថែម​ទាំង​បំផ្លាញ​អោយ​ខូច​ផ្លូវ​ក្រុង​លេខ​៨ ប្រមាណ​ជាង​១០០០​ម៉ែត្រ​ថែម​ទៀត​ផង ។ ហើយ​ចំពោះ​ក្រុមហ៊ុន​ឡាន​ដឹក​ដី​របស់ ឈ្មោះ ឆេ​ង ច​ន្ថា ធ្វើ​ការងារ​នៅ​សាលាខេត្ត គឺ​ពួក​គេ​មិន​ខ្លាច​អាជ្ញាធរ​ក្រុង​ឡើយ​ដោយ​ពួក​គេ​អាង​អាជ្ញាធរ​ខេត្ត​ទើប​ក្រុម​នេះ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​ចិត្ត​បែប​នេះ​។

លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​ឡាន​ដឹក​ដី​នេះ​ជា​របស់​ឈ្មោះ​ឆេ​ង ច​ន្ថា ធ្វើ​ការងារ​នៅ​សាលាខេត្ត ហើយ​លោក​បាន​ធ្វើការ​ណែនាំ​អោយ​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ក្រុង ដោយ​ដឹក​ដី​ត្រូវ​គ្រប​ពីលើ មិន​ត្រូវ​ដឹក​ដី​អោយ​ធ្លាក់​ពេញ​ផ្លូវ​នោះ​ឡើយ ព្រោះ​រដ្ឋបាល​ក្រុង​បាន​ណែនាំ​ម្តង​រួច​មក​ហើយ ។

បើសិន​ក្រុម​ឡាន​ដឹក​ដី​នេះ​នៅ​តែ​ផ្គើន​លោក​នឹង​ចាប់​ផាកពិន័យ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ