ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍អាស៊ី កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អាស៊ី ២០២១ ធ្លាក់​ចុះ​ដល់ ៧,២ ភាគរយ

2 ឆ្នាំ មុន

ម៉ា​នី​ឡា ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ នឹង​មាន​កម្រិត​ទាប​ជាង​ការ​គ្រោងទុក ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩…

ម៉ា​នី​ឡា ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ នឹង​មាន​កម្រិត​ទាប​ជាង​ការ​គ្រោងទុក ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ ​ថ្មី ត្រូវ​បាន​រក​ឃើញ​ ។ យោង​តាម​របាយការណ៍​ព្យាករ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (Asian Development Outlook) ADO បាន​ចេញផ្សាយ​កាលពី​ខែមេសា បាន​ស្រង់​ទិន្នន័យ​ពី ធនាគារអភិវឌ្ឍន៍អាស៊ី ប្រាប់​ខ្លួន​ថា ការ​ងើបឡើង​វិញ​អាច​ស្រោចស្រង់​បាន ពី​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​នានា ដោយ​សំដៅ​ទៅ​លើ​សមាជិក​ធនាគារ​ទាំង ៤៦ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី រួម​ទាំង​ប្រទេស​ចិន និង​ឥណ្ឌា​ផង​ដែរ​ ។ ប៉ុន្តែ​ភាគរយ​នៃ​កំណើន​ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ ដោយ​បាន​ធ្លាក់​ចុះ​ពី ៧,២ ភាគរយ ទៅ ៧,៣ ភាគរយ​ ។

ការ​ព្យាករ​ជា​រួម​នៃ​សេដ្ឋកិច្ច​រួម ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើនឡើង ៥,៤​ភាគរយ នៅ​ឆ្នាំ​ក្រោយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា ក្នុង​ខែមេសា ដែល​មាន​ត្រឹមតែ ៥,៣ ភាគរយ ​។ លោក Yasuyuki Sawada ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​មាន​ប្រសាសន៍​ថា ​៖ «​អាស៊ី ​និង​ប៉ា​ស៊ី​ហ្វិ​ក​ងើបឡើង​វិញ ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ១៩ បើ​ទោះបី​មើលទៅ​មាន​ភាព​មិន​ច្បាស់លាស់​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ថ្មី និង​ការ​ចាក់​វ៉ាក់សាំង​មិន​ស្មើគ្នា​ក៏​ដោយ​»​ ។

ADO បន្ត​ថា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​រក្សា​ការ​ព្យាករណ៍​កំណើន​របស់​ខ្លួន​សម្រាប់​ប្រទេស​ចិន​ នឹង​អាច​ឈាន​ដល់ ៨,១ ភាគរយ​នៅ​ឆ្នាំ​នេះ និង ៥,៥ ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ ។ ប៉ុន្តែ​សម្រាប់​ប្រទេស​ឥណ្ឌា កំណើនសេដ្ឋកិច្ច​អាច​បាន​ដល់ ១០ ភាគរយ​នៅ​ឆ្នាំ​នេះ និង ៧,៥ ភាគរយ​នៅ​ឆ្នាំ​ក្រោយ នេះ​បើ​ប្រៀបធៀប​នឹង​ការ​ព្យាករ​រយៈពេល​ដូច​គ្នា​ក្នុង​ខែមេសា ដែល​មាន ១១ ភាគរយ ​និង ៧,០ ភាគរយ ​។

ដោយឡែក នៅ​អាស៊ី​អាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​កែប្រែ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២១ ពី ៤.៥ ភាគរយ សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។ ២,០% ទៅ ៣,០% សម្រាប់​ប្រទេស​ថៃ ​។ ៥.៥% ទៅ ៦.០% សម្រាប់​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង ៥,៨% ពី ៦,៧% សំរាប់​ប្រទេស​វៀតណាម ​។ ដោយឡែកកំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហ​បុរី សម្រាប់​ឆ្នាំ​នេះ​កើន​ពី ៦,០ ភាគរយ​ដល់ ៦,៣ ភាគរយ ប៉ុន្តែ​ទស្សនវិស័យ​សេដ្ឋកិច្ច​បាន​រក្សា​កំណើន សម្រាប់​ហ្វី​លី​ពី​ន មាន​ ៤.៥% ។

សម្រាប់​ឆ្នាំ ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​បាន​រក្សា​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន សម្រាប់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​៖ សម្រាប់​ឥណ្ឌូ​ណេ​ស៊ី​កើន ៥,០ ភាគរយ ម៉ា​ឡេ​ស៊ី​កើន ៥.៧ ភាគរយ ប្រទេស​ហ្វី​លី​ពី​ន​កើន ៥,៥ ភាគរយ ប្រទេស​សិង្ហ​បុរី ៤,១ ភាគរយ និង​ប្រទេស​វៀតណាម​កើន ៧,០ ភាគរយ​ផង​ដែរ​ ។

ប៉ុន្តែ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បង្កើន​ការ​ព្យាករណ៍​កំណើន សម្រាប់​ប្រទេស​ថៃ​ដល់ ៤,៩ ភាគរយ សម្រាប់​ឆ្នាំ​ក្រោយ ​។ លោក Sawada បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្រោយ​មាន​វិធាន​ការណ៍​ទប់ស្កាត់ និង​ចាក់​វ៉ាក់សាំង​ហើយ​នោះ ការ​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ គឺជា​យុទ្ធសាស្ត្រ​ដំបូង​គេ​ដែល​ត្រូវធ្វើ ហើយ​អ្វី​ដែល​ត្រូវ​ស្តារ ដើម្បី​មាន​កំណើនសេដ្ឋកិច្ច​ងើបឡើង​វិញ​នោះ​គឺ ពាណិជ្ជកម្ម ផលិតកម្ម និង​វិស័យ​ទេសចរណ៍​» ​។ ប្រភព ​៖ reuters

អត្ថបទសរសេរ ដោយ