ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ជិត​៦០០​នៅ​​ថៃ​ប្រកាស​បូជាស.ព​អ្នកស្លា.ប់ដោយ​កូ​វី​ដ មិន​គិតថ្លៃ

2 ឆ្នាំ មុន

ថៃ ៖ លោក Anucha Nakasai រដ្ឋមន្ត្រី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ថា វត្ត​ជិត​៦០០​កន្លែង​

ថៃ ៖ លោក Anucha Nakasai រដ្ឋមន្ត្រី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ថា វត្ត​ជិត​៦០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ថៃ កំពុង​ផ្តល់​សេវា​បូជាស.ព​ដោយ​ឥត​គិតថ្លៃ សម្រាប់​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ អំឡុង​ពេល​ប្រទេស​នេះ កំពុង​កើនឡើង​ករណី​អ្នក​ស្លា​.​ប់​គួរ​ឱ្យ​ព្រួយបារម្ភ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Thai PBS World​។

តាម​ការ​បញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា វត្ត​អារាម​ទាំងនោះ​រួម​មាននៅ​ក្នុង​ទីក្រុង​បាងកក​ចំនួន​៦២​កន្លែង និង​នៅ​ជុំវិញ​ទីក្រុង​ចំនួន​១២៤​កន្លែង​។ ហើយ​ចំនួន​៤០៧​កន្លែង​ផ្សេង​ទៀត គឺ​នៅ​ទូ​ទាំង​ប្រទេស​ថៃ​តែ​ម្តង​។

វត្ត​ជា​ច្រើន​នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​បាងកក​បច្ចុប្បន្ន កំពុង​ម​មា​ញឹក​យ៉ាង​ខ្លាំង​បំផុត ដោយ​សាកស.ព​អ្នក​កូ​វី​ដ​១៩ រាប់រយ​ត្រូវ​រង់ចាំ​ដើម្បី​បូជា​ ដែល​បណ្តាល​ឱ្យ​ឈាបនដ្ឋាន​មួយ​កន្លែង​បាន​បាក់​រលំ ដោយសារ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​បូជាស.ព​យ៉ាងច្រើន​បែប​នេះ​។

លោក Anucha Nakasai បាន​មាន​ប្រសាសន៍​ថា វត្ត​មួយ​ចំនួន​ក៏​បាន​ចូលរួម​យ៉ាង​សំខាន់​ជាមួយ​រដ្ឋាភិបាល ដោយ​ផ្តល់​ទីធ្លា​សម្រាប់​ធ្វើ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កម្រិត​ស្រាល​នៅ​តាម​មូលដ្ឋាន ឬ​ជា​កន្លែង​សម្រាប់​ធ្វើតេស្ត​សំណាករ​កកូ​វី​ដ​១៩​ផង​ដែរ​។

លោក​បាន​បន្ត​ថា ការិយាល័យ​ជាតិ​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​ណែនាំ​ឱ្យ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ពេទ្យ​ទៅ​ដល់​វត្ត​ទាំងនោះ ជាមួយ​ឈុត​ការពារ PPE និង​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជូន​ព្រះសង្ឃ​, និង​ក្រុម​​ការងារ​ដែល​ស្ថិត​នៅ​ក្នុង​នៅ​វត្ត​ទាំងអស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ