ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលចោរ! លួចគោគេទាំងហ្វូង​ដាក់ឡានហើយ​​បើក​​​គេច

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្វាយចេក​ឃាត់ខ្លួន​ កាលពី​យប់​ថ្ងៃ​ទី​២៦​ កក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥៦A ចំណុច​មុខ​វិទ្យាល័យ​កកោះ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​ស្ល​ក្រាម…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្វាយចេក​ឃាត់ខ្លួន​ កាលពី​យប់​ថ្ងៃ​ទី​២៦​ កក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥៦A ចំណុច​មុខ​វិទ្យាល័យ​កកោះ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមាន
ជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេកបាន​ឲ្យ​ដឹង​ថា ​នៅ​យប់​ថ្ងៃ​ទី​២៥​ កក្កដា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​ព័ត៌មាន​ពីប្រជាពលរដ្ឋ ឈ្មោះ វ៉ា​ត់ ផុ​ន ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ប្រាសាទ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក​ខេត្តបន្ទាយមាន​ជ័យថា​មាន​ចោរ​ចូល​លួច​សត្វ​គោ​ញី​របស់​គាត់​ចំនួន​០៣​ក្បាល ដែល​ចង​ទុក​នៅ​នឹង​ផ្ទះ ដឹក​តាម​រថយន្ត​ម៉ាក​ហុ​កឡ​កូ​រ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត ២A-០៥៩៥ ។​

លោកក៏​បាន​ចាត់តាំង​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រប់​ផ្លូវ​ចេញចូល​ទៅ​ភូមិ​ប្រាសាទ លុះ​នៅ​វេលា​ម៉ោង​០០​និង​៥៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៦​ខែកក្កដា ឆ្នាំ​២០២១​ ឃើញ​រថយន្ត​ដូច​មាន​ភិនភាគ​ម្ចាស់​គោ​បាន​រាយការណ៍ ​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៦A កម្លាំង​នគរបាល​យើង​បាន​ធ្វើការ​ឃាត់​ត្រួតពិនិត្យ​មាន​ដឹក​សត្វ​គោ​ញី​ចំនួន​០៣​ក្បាល ។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្រប​សម្រួល​ពី​ឯកឧត្តម​កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ យើង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ឈ្មោះ សោ​ន ម៉ា​ញ ភេទ​ប្រុស​អាយុ៤៥​ឆ្នាំ នៅ​ភូមិ​ស្នោ ឃុំ​ត​ហរ​ពាំង​ស្នោ ស្រុក​ព្រះ​វិហារ ខេត្តព្រះវិហារ យក​មក​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ចំណែក​សត្វ​គោ​ទាំង​០៣​ក្បាល ប្រគល់​ជូន​ម្ចាស់
​ដើម​វិញ​៕​

អត្ថបទសរសេរ ដោយ