ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​គ្រួសារ​កើត​កូ​វី​ដ​-១៩ ក៏​បង្ខំចិត្ត​នាំ​គ្នា​ដើរ​ត្រឡប់​មក​កម្ពុជា​វិញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសា​មួយ​បាន​នាំ​គ្នា​វិល​ត្រឡប់​ពី​ទឹកដី​ថៃ​ដើរ​ទាំង​ប្រថុយប្រថាន​ចូល​មក​កម្ពុជា​វិញ​ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់ខ្លួន​ឈឺ​សង្ស័យ​កើត​កូ​វី​ដ​-១៩ នេះ​បើ​តាម​ប្រភព​ពី​នគរបាល​ការពារ​បន្ទាត់​ព្រំដែន​។ គ្រួសារ​ខាងលើ​មាន​គ្នា​៥​នាក់​(​កូន​៣​នាក់​ប្រុស​១)​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​។ គ្រួសា​នេះ​ត្រូវ​បាន​កម្លាំង​ជួរ​មុខ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​យោធា​កងពល​៥១…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសា​មួយ​បាន​នាំ​គ្នា​វិល​ត្រឡប់​ពី​ទឹកដី​ថៃ​ដើរ​ទាំង​ប្រថុយប្រថាន​ចូល​មក​កម្ពុជា​វិញ​ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់ខ្លួន​ឈឺ​សង្ស័យ​កើត​កូ​វី​ដ​-១៩ នេះ​បើ​តាម​ប្រភព​ពី​នគរបាល​ការពារ​បន្ទាត់​ព្រំដែន​។ គ្រួសារ​ខាងលើ​មាន​គ្នា​៥​នាក់​(​កូន​៣​នាក់​ប្រុស​១)​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​។ គ្រួសា​នេះ​ត្រូវ​បាន​កម្លាំង​ជួរ​មុខ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​យោធា​កងពល​៥១ ធ្វើការ​ឃាត់​សួរនាំ​នៅ​ចំណុច​ខាង​មុខ​ស្តា​ហ្គោ​ល ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រោយ​ឃើញ​ពួក​គាត់​ដើរ​ឆ្លង​ព្រំដែន​ពី​ទឹកដី​ថៃ​ចូល​មក​កម្ពុជា​ដោយ​ខ្លួនឯង​។

តាម​ប្រភព​ថា ក្រោយ​សាកសួរ​គ្រួសារ​ខាងលើ​ប្រាប់​ថា ពួក​គាត់​ធ្លាប់​ទាក់ទង​ជនសង្ស័យ​២​នាក់​ឲ្យ​ជួយ​យក​ឆ្លង​ដែន​កាលពី​វេលា​ទ​បប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកក្កដា​ម្សិលមិញ តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ដោយសារ​ស្ថានភាព​គ្រួសារ​(​ស្ត្រី​ជា​ប្រពន្ធ​)​ធ្លាក់ខ្លួន​ឈឺ​មិន​អាច​នៅ​ដី​ថៃ​បន្ត​បាន​ក៏​បង្ខំចិត្ត​នាំ​គ្នា​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដោយ​ខ្លួនឯង​តែ​ម្តង​។ ប្រភព​ថា ក្រោយ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​គ្រួសា​១​នេះ​ត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​យោធា​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ប្រភព​ថា ក្រោយ​ធ្វើតេស្ត​គ្រួសា​មួយ​នេះ​មាន​អ្នក​កើត​កូ​វី​ដ​-១៩​។ បើ​ដូច្នេះ​មែន​ពិតជា​សំណាងល្អ​ហើយ​ដែល​កម្លាំង​ជួរ​មុខ​ទប់ស្កាត់ និង​ដឹង​ទាន់​ពេល កុំ​ឲ្យ​រីក​រាលដាល​បន្ត​ទៅ​អ្នក​ដទៃ​៕ ដោយ ៖ មុត​សា​រុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ