ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យបែកថ្នាំ ជិះម៉ូតូក្រឡឹង ជុំវិញកណ្ដាលស្តុប ផ្អើលអ្នកធ្វើដំណើរ និងសមត្ថកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំ​​ពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ ជិះម៉ូតូហុងដា ស្កុបពី មួយគ្រឿង ទៅក្រឡឹង ជុំវិញកណ្ដាលស្តុបពេទ្យចិនជាច្រើន​ជុំ និងស្រែកជេរប្រមាទគេឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់ស្តុប…

ភ្នំ​​ពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ ជិះម៉ូតូហុងដា ស្កុបពី មួយគ្រឿង ទៅក្រឡឹង ជុំវិញកណ្ដាលស្តុបពេទ្យចិនជាច្រើន​ជុំ និងស្រែកជេរប្រមាទគេឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់ស្តុប រួមទាំងសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង ១២អាធ្រាត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះសីហនុ កែង និង​ផ្លូវ​​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹងកេង​កង​ទី២ ខណ្ឌបឹងកេងកង ដែលជាព្រំប្រទល់​ខណ្ឌដូនពេញ និងខណ្ឌ ៧​​មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្ត​សញ្ញាណ​វ័យ ២៨ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី ពណ៌ស មិនចាំពាក់ស្លាកលេខ បានជិះទៅឈប់នៅចំកណ្ដាលស្តុបកើតហេតុ ដោយមិន​ដឹងថា មានបញ្ហាអ្វីនោះទេ។ ថែមទាំងស្រែកជេរប្រមាទតែម្នាក់ឯង និងជិះក្រឡឹង ជុំវិញកណ្ដាលស្តុប ដោយមិនខ្លាចម៉ូតូ ឬរថយន្ត ដែលបើកឆ្លងកាត់បុកទាល់តែសោះ ធ្វើឲ្យយានយន្ត ដែលធ្វើដំណើរឆ្លងកាត់ស្តុបនោះ នាំគ្នាបើកគេច​ស្ទើរ​មិន​ចង់ផុត។

រហូតរយៈពេលជិតមួយម៉ោងក្រោយមក ក៏មានប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះមកជួយ​ធ្វើអន្តរាគមន៍។ បន្ទាប់មក ក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ បាន​ចុះមកដល់​កន្លែងកើតហេតុ និងបានដើរចូលទៅហៅ​ឲ្យបុរសនោះ ឈប់ម៉ូតូភ្លាមៗ ប៉ុន្តែបុរសនោះ មិនព្រមឈប់​ម៉ូតូ​នោះទេ ថែមទាំងជិះម៉ូតូក្រឡឹង ជុំវិញកម្លាំងសមត្ថកិច្ច​ថែម​ទៀតផង។ រហូតទាល់តែកម្លាំងសមត្ថកិច្ច ក៏បានរត់ដេញតាមស្ទាក់ចាប់ ទើបបុរសនោះ ជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង៕ ​