ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​បិទ​ខ្ទប់​ទុក​រនាំង​ដែក​រប៉ាត់រប៉ាយ​ពេញ​មុខ​ផ្ទះ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ចុះ​យក​ទុក​ផង

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រនាំង​ដែក​ជា​ច្រើន​ផ្ទាំង បាន​នៅ​រប៉ាត់រប៉ាយ​ពេញ​មុខ​ផ្ទះ និង​តាម​ដងផ្លូវ ដោយ​ពុំ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​យកចិត្តទុកដាក់​ចុះ​ទៅ​ដឹក​យក​មក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ខណៈ​ពេល​ដែល​ការ​បិទ​ខ្ទប់​បាន​បញ្ចប់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​ហើយ​នោះ​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ចុះ​ទៅ​ដឹក​យក​ទៅ​ទុក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទុក​ប្រើ​ប្រើ​ជា​ប្រយោជន៍​សាធារណៈ​ទៅ​ថ្ងៃ​មុខ​ទៀត​។…

រាជធានី​ភ្នំពេញ ៖ រនាំង​ដែក​ជា​ច្រើន​ផ្ទាំង បាន​នៅ​រប៉ាត់រប៉ាយ​ពេញ​មុខ​ផ្ទះ និង​តាម​ដងផ្លូវ ដោយ​ពុំ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​យកចិត្តទុកដាក់​ចុះ​ទៅ​ដឹក​យក​មក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ខណៈ​ពេល​ដែល​ការ​បិទ​ខ្ទប់​បាន​បញ្ចប់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​ហើយ​នោះ​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ចុះ​ទៅ​ដឹក​យក​ទៅ​ទុក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទុក​ប្រើ​ប្រើ​ជា​ប្រយោជន៍​សាធារណៈ​ទៅ​ថ្ងៃ​មុខ​ទៀត​។ រនាំង​ដែក​ទាំងនោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ស្ថិត​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ប្រមាណ​៩​កន្លែង ស្ថិត​នៅ​ជុំវិញ រោងចក្រ​QMI ក្នុងភូមិ​ត្រពាំង​ពោធិ៍​, ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ភូមិ​ជម្ពូ​វ័​ន្ត​២ ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​៧ ខែកក្កដា ឆ្នាំ ២០២១ មក​បន្ទាប់​ពី​បញ្ចប់​ការ​បិទ​ខ្ទប់​ក្នុង​ដំណាក់​ទី​២ (១៤​ថ្ងៃ​ទៀត​) រោង​ប្រក់​តង់ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​រើ​ចេញ តែ​រនាំង​ដែក​ទុក​ចោល​នៅរ​បាត់​រប៉ាយ​តាម​ដងផ្លូវ និង​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​នៅ​តាម​ដង និង​ខ្លះ​ទៀត​បាន​នៅ​ទើស​ទែង​មុខ​ផ្ទះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ការ​បើក​ផ្ទះ​រកស៊ី​លក់ដូរ​ឡើង​វិញ​។

Picture

រនាំង​ដែក​កន្លែង​ខ្លះ​ទើស​ទែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ទៅ​គរ​ទុក​ម្តុំ​នៅ​កៀន តែ​កន្លែង​ខ្លះ គី​នៅ​រាយ​ប៉ាយ​ក៏​មាន​ដែរ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ប្រមាណ​១​ស​ប្តា​ហ៍​មុន មានការ​ប្រកាស​តាម​វិទ្យុ​ទាក់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ចុះ​ទៅ​រាប់​ឲ្យ​ដឹង​ពី​ចំនួន​រនាំង ដើម្បី​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ដឹក​យក​ទៅ​ទុក​ព្រោះ​កន្លង​មាន​រនាំង​ដែក​មួយ​ចំនួន​ត្រូវ​បាន​ចោល​លួច​។ បន្ទាប់​ពី​មានការ​ចុះ​រាប់​ចំនួន ហើយ​ក៏​បាត់​ដំណឹង​រហូត​មក មិនឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដឹក​រនាំង​ដែក​ទាំងនោះ​យក​ទៅ​ទុក​ឡើយ​។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​មេត្តា​ចុះ​ទៅ​ដឹក​រនាំង​ដែក​ទាំងនោះ​ទៅ​ទុកដាក់​ឲ្យ​បាន​សមរម្យ​ផង​កុំ​ទុក​ចោល​បែប​នេះ​វា​នាំ​ឲ្យ​មានការ​បាត់បង់ ឬ​ត្រូវ​ទឹកភ្លៀង​ច្រេះ​ស៊ី​ខូចខាត​។ ម្យ៉ាងទៀត​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ការ​បើក​ផ្ទះ​រកស៊ី​លក់ដូរ​ឡើង​វិញ​។

Picture

គួរ​បញ្ជាក់​ថា រនាំង​ដែក​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ចោម​ចៅ​៣ បាន​ដឹក​យក​ទៅ​បិទ​ខ្ទប់​តំបន់​ជុំវិញ​រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​រោងចក្រ​នោះ​បាន​ផ្ទុះ​វិជ្ជមាន​កូ​វី​ដ​ជា​បន្តបន្ទាប់​រហូត​ដល់​៣០២​នាក់​។ ការ​បិទ​ខ្ទប់​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោម​ចៅ​៣ នៃ​សង្កាត់​ចោម​ចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​«​តំបន់​លឿងទុំ​» សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

Picture

បន្ទាប់​ពី​បិទ​ខ្ទប់​រយៈពេល​១៤​ថ្ងៃ​កន្លង​ផុត​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​សម្រេច​កំណត់​តំបន់​ខាងលើ​មក​ជា​«​តំបន់​លឿង​» សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១»​។ ទោះបីជា​យ៉ាងណា តំបន់​លឿន សមត្ថកិច្ច​នៅ​តែ​បន្ត​ដាក់​កម្លាំង​បិទ​ខ្ទប់​ជា​អន្លើ​ៗ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​បើក​ឲ្យ​ដំណើរការ​ចរាចរណ៍​ចេញចូល​ដោយ​សេរី តែ​បើក​រនាំង​ដែក​បាន​តែ​១​ឬ​២​ផ្ទាំង​តែ​ប៉ុណ្ណោះ​។ លុះ​ផុត​រយៈពេល​នោះ​រោង​ត្រូវ​បាន​រុះ​ចេញ តែ​រនាំង​ដែក​នៅ​រប៉ាត់រប៉ាយ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ រយៈពេល​១៨​ថ្ងៃ​មក​ហើយ​៕ ដោយ ៖ ម៉េ​ង ធា