ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហ្វ​ហ្គា​នី​ស្ថាន ​ប្រកាស​បម្រាម​គោ​ចរ​ក្នុង​ផ្នែក​ដ៏ធំ​របស់​ប្រទេស

2 ខែ មុន

អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ប្រឈម​មុខ ចាប់តាំងពី​២​ខែ​មក​ហើយ នូវ​ការ​វាយលុក​ដ៏​ធំ​របស់​ពួក​តា​លី​បង់​ដែល​ខ្លួន​ពិបាក​ទប់ទល់ កាលពី​ថ្ងៃ​ទី​២៤​កក្កដា បាន​ចេញ​បម្រាម​គោ​ចរ​ពេល​យប់ ក្នុង​ផ្នែក​ដ៏​ធំំ​របស់​ប្រទេស លើកលែងតែ​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ប្រឈម​មុខ ចាប់តាំងពី​២​ខែ​មក​ហើយ នូវ​ការ​វាយលុក​ដ៏​ធំ​របស់​ពួក​តា​លី​បង់​ដែល​ខ្លួន​ពិបាក​ទប់ទល់ កាលពី​ថ្ងៃ​ទី​២៤​កក្កដា បាន​ចេញ​បម្រាម​គោ​ចរ​ពេល​យប់ ក្នុង​ផ្នែក​ដ៏​ធំំ​របស់​ប្រទេស លើកលែងតែ​ក្នុង​ខេត្ត​៣ ក្នុង​នោះ​មាន​ខេត្ត​កា​ប៊ុល​។

ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ដើម្បី​ទប់​អំពើ​ហិង្សា​និង​កម្រិត​ការ​ធ្វើ​ចលនា​របស់​ពួក​តា​លី​បង់ បម្រាម​គោ​ចរ​ត្រូវ​ដាក់​ក្នុង​ខេត្ត​៣១ របស់​ប្រទេស ដែល​មាន​ខេត្ត​ទាំងអស់​៣៤ ។​ក្រសួង​នោះ​បញ្ជាក់​ថា មាន​តែ​ខេត្ត​កា​ប៊ុល ខេត្ត​ប៉ាន​សៀរ​និង​ខេត្ត​ណា​ន​ហ្គា​ហារ​ទេ ដែល​មិន​ជាប់​ទាក់ទិន​នឹង​បម្រាម​គោ​ចរ​នោះ​។

អ្នកនាំពាក្យ​រង​របស់​ក្រសួងមហាផ្ទៃ​លោក​AHMAD ZIA ZIA ក្នុង​សារ​មួយ​ជូន​ចំពោះ​បណ្ដា​អ្នកកាសែត​បញ្ជាក់​ថា បម្រាម​គោ​ចរត្រូវ​មាន​ចាប់ពី​ម៉ោង​២២​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​។

Picture

ពួក​បះបោរ​តា​លី​បង់ ចាប់ពី​ដើមខែ​ឧសភា​មក បាន​ធ្វើការ​វាយលុក​គ្រប់​បែប​យ៉ាង ប្រឆាំង​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​កងកម្លាំង​បរទេស​ទាំងអស់​ពិសេស​កងទ័ព​អា​មេ​រិ​ក ត្រូវ​ដក​ចេញ​ជា​ស្ថាពរ ពី​ប្រទេស​នោះ​បន្ទាប់​ពី​ការ​ធ្វើសង្គ្រាម​ជាមួយ​ពួក​តា​លី​បង់អស់​ពេល​២០​ឆ្នាំ តែ​មិន​អាច​យកឈ្នះ​បាន​។ ការ​ដកទ័ព​បរទេស​នោះ​ពេល​នេះ​ជិត​ចប់​សព្វគ្រប់​ហើយ​។

ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​ពួក​តា​លី​បង់ ដែល​បង្កើន​ខ្លាំង​ពេល​កង​ទាហាន​បរទេស​ដក​ចេញ ប្រធានាធិបតី​អា​មេ​រិ​ក លោក​​ចូ​បៃ​ដិ​ន បាន​អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី ២៣ ​កក្កដា ពី​ការ​ជួយ​ទ្រទ្រង់​ខាង​ការទូត​និង​មនុស្សធម៌​របស់​អា​មេ​រិ​ក ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ក្នុង​កិច្ច​សន្ទនា​គ្នា​មួយ​តាម​ទូរស័ព្ទ លោក​បៃ​ដិ​ន ​និង​សម​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​អា​ស្ត្រា​វ​ហ្គា​នី បាន​ព្រមព្រៀង​គ្នា​ថា ការ​វាយ​លុក​របស់​ពួក​តា​លី​បង់​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​នានា របស់​ពួក​ឧទ្ទាម​នោះ​ដែល​សន្យា​គាំទ្រ​ដល់​ដំណើរការ​ចរចា​​ដោះស្រាយ​ជម្លោះ​។ លោក​បៃ​ដិ​ន​ប្រកាស​ពី​ការ​បញ្ចប់​ផ្លូវការ បេសកកម្ម​យោធា​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រឹម​ថ្ងៃ​ទី​៣១​សីហា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo