ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ! កូ​វី​ដ​១៩​កំពុង​ឆ្លងកាន់តែ​ខ្លាំង​នៅ​វៀត​ណាម​រហូតបិទ​ក្រុង

2 ឆ្នាំ មុន

ប្រទេស​វៀតណាម​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ ខែ​​កក្កដា​ ឆ្នាំ​២០២១ ពី​ការ​ឆ្លង​កូ​វី​ដ​-១៩ ដល់​កម្រិត​កំពូល​ថ្មី ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​៧.៩៦៨​នាក់​ថែម​ទៀត ក្នុង​ពេល​តែ​១​ថ្ងៃ

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ ខែ​​កក្កដា​ ឆ្នាំ​២០២១ ពី​ការ​ឆ្លង​កូ​វី​ដ​-១៩ ដល់​កម្រិត​កំពូល​ថ្មី ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​៧.៩៦៨​នាក់​ថែម​ទៀត ក្នុង​ពេល​តែ​១​ថ្ងៃ ក្នុង​នោះ​ជាង​២​ភាគ​៣​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។

យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​វៀតណាម​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​កម្រិត​ខ្ពស់ ប្រចាំ​ថ្ងៃ​លើក​មុន អ្នក​ឆ្លង​មាន​៧.៣០៧​នាក់​។ នា​ថ្ងៃ​ទី​២៤​ ខែ​កក្កដា វៀតណាម​បាន​សម្រេច​បិទ​ខ្ទប់​រដ្ឋធានី​ហាណូយ មាន​ប្រជាជន​​ចំនួន​៨​លាន​នាក់ ប៉ុនប៉ង​ទប់​ការ​ឆ្លង​​កូ​វី​ដ​-១៩ ដែល​បង្ខំ​ឲ្យ​ប្រជាជន​ប្រទេស​នោះ​១​ភាគ​៣ មិន​ឲ្យ​ចេញ​ក្រៅ​នៅ​តែ​ក្នុងផ្ទះ​។ ភាគ​កណ្ដាល​ ក្រុង​ហាណូយ ​ដែល​តាម​ធម្មតា​មាន​មនុស្ស​ច្រើន​កុះករ ពេល​នេះ​ស្ងាត់ឈឹង ហើយ​បណ្ដា​ហាង​ទំនិញ​ត្រូវ​បិទទ្វារ ពេល​ការ​បិទ​ខ្ទប់​ចូល​ជា​ធរមាន ក៏​​ទោះបី​គេ​ឃើញ​នៅ​មាន​មនុស្ស​តិចតួច នៅ​តាម​ដង​វិ​ថី​នានា​នៃ​តំបន់​ជាយក្រុង​ក្ដី​។

ក្រោយ​អាច​ទប់​ការ​ឆ្លង​បាន​ក្នុង​ផ្នែក​ដ៏​ធំ​របស់​ប្រទេស វៀតណាម​ពេល​នេះ​កំពុង​ប្រឈម​មុខ នឹង​ការ​កើន​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​​ឆ្លង ជា​ពិសេស​នៅ​ក្រុង​ហូ​ជី​មិញ ជា​ទីក្រុង​ពាណិជ្ជកម្ម​របស់​ប្រទេស និង​នៅ​តាម​បណ្ដា​ខេត្ត​ស្ថិត​នៅ​ជុំវិញ​។ ក្រសួងសុខាភិបាល​វៀតណាម ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ​ខែកក្កដា ពី​ការ​បិទ​ខ្ទប់​ទីក្រុង​នោះ​រហូត​ដល់​ថ្ងៃ​ទី​១​ ខែសីហា និង​ថា ​ក្រសួង​នឹង​ចាត់វិធានការ​រិ​ត​ត្បិត​កាន់តែ​ម៉ឺ​ង​ម៉ាត់​ជាង​នេះ​ទៀត ក្នុង​រដ្ឋធានី​ហាណូយ​ ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ទៅ​។ វិធានការ​ទាំងនេះ​ រួម​មាន​កាតព្វកិច្ច​ស្ថិត​នៅ​តែ​ក្នុងផ្ទះ និង​ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​សាធារណៈ ព្រមទាំង​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​២​នាក់​។

វៀតណាម​មក​ទល់​ពេល​នេះ ​ចំនួន​អ្នក​ឆ្លង​បាន​ឡើង​យ៉ាង​ឆាប់​ដល់​សរុប​៩០.៩៣៤​នាក់ ​និង​អ្នក​ស្លា.ប់​យ៉ាងតិច​៣៧០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ