ខេត្តសៀមរាប ៖ អាជ្ញាធរខេត្ត បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន៩៩នាក់ ជាសះ ស្បើយចំនួន១១០នាក់ និងស្លា.ប់ថ្មីចំនួន២នាក់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បន្ថែមទៀតទូទាំងខេត្ត។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១០នាក់ និងស្លា.ប់ចំនួន២នាក់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង ដូចខាងក្រោម ៖
ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៤ ដល់ទី១៧ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១៨ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ ករណីទី១៩ ដល់ទី២២ គឺជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក និងករណីទី២៣ ដល់ទី៤៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក។
ក្នុងនោះ ករណីទី៤៤ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ករណីទី៥២ ដល់ទី៥៤ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ករណីទី៥៥ ដល់ទី ៥៧ ជាករណីឆ្លងបន្តពីអ្នកជំងឺពលករឈ្មោះ ថាំង វណ្ណា និងករណីទី៥៨ ជាករណីឆ្លងបន្តពីសពឈ្មោះ តូច សត្យា។
ជាមួយគ្នានេះ ករណីទី៥៩ ដល់ទី៨៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់ លាស់នៅឡើយ។ ចំពោះ ករណីទី៨៨ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ចំពោះ អ្នកជាសះស្បើយទាំង១១០នាក់ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀតសិន។
នៅថ្ងៃនេះផងដែរ ក៏មានករណីស្លា.ប់ចំនួន២ករណី ដូចជា ១- ឈ្មោះ ឡឹម ព្រឿន ភេទស្រី អាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០ ២១ និងបានស្លា.ប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៤០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ និង២- ឈ្មោះ ហ៊ុយ សុធាឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ និងបានស្លា.ប់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង ៥០ នាទី ដោយសារតែជំងឺរលាកសួត បង្កឡើងដោយមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខា ភិបាលនេះ។ ប្រសិនបើមាន ការ ប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
គួរបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣៦២០ នាក់ បានព្យាបាលជាសះស្បើយចំនួន១៨៥០នាក់ ស្លា.ប់៣៧នាក់ និង ១៧៣៣នាក់ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុ កោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺង មាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ចែករំលែកព័តមាននេះ