ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យបារម្ភណាស់! កូវីដ-១៩ នាំចូលមានជាង ៥១% នៃករណីឆ្លងថ្មីចំនួន ៨១៩

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ អំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨១៩ ករណី…


រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ អំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨១៩ ករណី ដែលក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានច្រើនគួរឱ្យព្រួយបារម្ភខ្លាំង ព្រោះមានដល់ទៅជាង ៥១% នៃករណីឆ្លងថ្មីកាលពីថ្ងៃម្សិលមិញ ខណៈការស្លាប់សរុបទូទាំងប្រទេសបានហក់ឡើង១,២៨៣នាក់ ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ត្រឹមរយៈពេល ២៤ ម៉ោងកាលពីថ្ងៃម្សិលមិញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ៨១៩ ករណី តែក្នុងនោះការឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈ មានតែ ៣៩៦ ករណី ខណៈចំនួន ៤២៣ ករណីផ្សេងទៀត ជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងនោះករណីនាំចូលភាគច្រើន គឺពាក់ព័ន្ធនឹងពលករខ្មែរត្រឡប់មកពីប្រទេសថៃ ។

Picture


ក្រសួងសុខាភិបាល ក៏បានឱ្យដឹងបន្ថែមទៀតថា កាលពីថ្ងៃទី ២៤ ខែកក្កដា ក៏រកឃើញមានករណីស្លា.ប់ថ្មី ចំនួន ២៩ នាក់បន្ថែមទៀត និងករណីជាសះស្បើយថ្មីចំនួន ៧១៦ នាក់ ។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ លើបុរសជនជាតិចិន ដែលគិតមកដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុបកើនឡើងដល់ ៧៩,៩២៣ នាក់ (ក្នុងនោះករណីនាំចូលពីក្រៅប្រទេសសរុប ៨,៦៧៧នាក់) ជាសះស្បើយសរុប ៦៥,២៦៤ នាក់ និងទទួលមរណភាពសរុបដោយកូវីដ-១៩ កើនឡើងដល់ ១,២៨៣ នាក់ ៕

Picture
Picture
Picture