ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទ​ផ្អាក​ផ្សារ​អង្គតាសោមបណ្ណោះអាសន្ន​​ក្រោយរកឃើញអ្នកកើតកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តតាកែវ​ដែល​កោះសន្តិភាព​ទទួល​បាន គឺ​បាន​សម្រេច​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​ផ្សារ​អង្គតាសោម​ដែល​ជា​ផ្សារ​ធំ​ជាងគេ​ប្រចាំ​ស្រុក​ត្រាំកក់​បន្ទាប់​ពី​ផ្សារ​ធំ​តាកែវ​នោះ ។ មិនតែប៉ុណ្ណោះ​ទាំង​អ្នក​រស់នៅ​បរិវេណ​ជុំវិញ​ផ្សា​អង្គតាសោម នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​តទៅ​នឹង​ត្រូវ​បិទ​មិន​អោយធ្វើ​ចរាចរណ៍​អ្វី​ទាំងអស់ ដោយ​រង់ចាំ​មាន​សេចក្តីសម្រេច​ជា​ថ្មី…

ខេត្តតាកែវ ៖ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តតាកែវ​ដែល​កោះសន្តិភាព​ទទួល​បាន គឺ​បាន​សម្រេច​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​ផ្សារ​អង្គតាសោម​ដែល​ជា​ផ្សារ​ធំ​ជាងគេ​ប្រចាំ​ស្រុក​ត្រាំកក់​បន្ទាប់​ពី​ផ្សារ​ធំ​តាកែវ​នោះ ។

មិនតែប៉ុណ្ណោះ​ទាំង​អ្នក​រស់នៅ​បរិវេណ​ជុំវិញ​ផ្សា​អង្គតាសោម នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​តទៅ​នឹង​ត្រូវ​បិទ​មិន​អោយធ្វើ​ចរាចរណ៍​អ្វី​ទាំងអស់ ដោយ​រង់ចាំ​មាន​សេចក្តីសម្រេច​ជា​ថ្មី បន្ទាប់​ពី​រក​ឃើញ​ថា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ រួម​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​ច្រើន​អ្នក ជាមួយ និង​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយ​កោះសន្តិភាព​យើង​ដឹង​ថា បងប្អូន​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សា​អង្គតាសោម​មាន​ចំនួន​១៣​នាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩ នោះ ដោយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ទាំង​១៣​នាក់ ត្រូវ​អោយ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​រាប់រយ​នាក់​ផ្សេង​ទៀត ត្រូវ​អោយធ្វើ​តេស្ត​យក​សំណាក​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន អង្គតាសោម​រាល់ថ្ងៃ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ក្រុម​អាជីវករ​លក់ដូ​ក្នុង​ផ្សារ​អង្គតាសោម​ទាំងអស់ សូម​ទៅ​ធ្វើតេស្ត​យក​សំណាក ដើម្បី​រក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ អោយ​បាន​គ្រប់​គ្នា​ហើយ​ត្រូវ​អនុវត្ត​តាម​កា​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​តាម​ផែនការ​ការពារ ៣​កុំ ៣​ការពារ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច ។

គួ​បញ្ជាក់​ផង​ដែរ​ថា ខេត្តតាកែវ​បច្ចុប្បន្ន​នេះ កំពុង​តែ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​គ្រប់​ទីកន្លែង​ស្រុក ក្រុង មិនតែប៉ុណ្ណោះ​ជំងឺ​កូ​វី​ដ​១៩​នេះ កំពុង​តែ​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​អារាម​ចំនួន​៤ ធ្វើ​អោយ​ឆ្លង​រីក​រាលដាល​ដល់​ព្រះសង្ឃ​គិត​មក​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​១២៦​អង្គ​/ នាក់​មក​ហើយ ក្រុម​គ្រូពេទ្យ​នៅ​តែ​បន្ត​ធ្វើតេស្ត​យក​សំណាក​នៅ​លើ​ព្រះសង្ឃ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​រាល់ថ្ងៃ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ